Connect with us

យន្តហោះឥណ្ឌា រត់ធ្លាក់ផ្លូវកាលពីយប់មិញបានសម្លា ប់មនុស្សយ៉ាងហោចណាស់ ១៧នាក់

ឥណ្ឌា៖ ជារឿងដែលគួរឱ្យសោកសៅមួយដែលយន្តហោះ Boeing737 ជើងហោះហើរ X1344 ហោះពីទីក្រុងឌូបៃបានរត់ធ្លាក់ផ្លូវនៅឥណ្ឌា ខណៈកំពុងចុះចតនៅព្រលានយន្តហោះអន្តរជាតិ Kozhikode Calicut។

ហេតុការណ៍ដ៏គួរឱ្យតក់ស្លុតនេះបានបណ្តាលឱ្យយន្តហោះដាច់ជា ២ កំណាត់ និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់បានស្លា ប់និង ៤៦ នាក់ទៀតរងរបួសធ្ងន់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាបានបញ្ជាក់ថា ចំនួនមនុស្សសរុបលើយន្តហោះមាន ១៩០ នាក់ ក្នុងនោះមានអ្នកបើកបរយន្តហោះ ២ នាក់ បុគ្គលិកបម្រើការលើយន្តហោះ ៤ នាក់ និងអ្នកដំណើរសរុបចំនួន ១៧៤ នាក់ដែលក្នុងនោះក៏មានទារកចំនួន ១០ នាក់ផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍បានធ្វើការបញ្ជាក់ថា បុគ្គលិកបម្រើការលើយន្តហោះទាំង ៤ នាក់មានសុវត្ថិភាពអាចរួចផុតពីគ្រោះថ្នាក់នេះ ដោយឡែកសម្រាប់អ្នកបើកបរយន្តហោះចំនួន ២ នាក់បានបាត់បង់ជី វិតជាមួយនឹងអ្នកដំណើរមួយចំនួនក្នុងហេតុការណ៍ដ៏រន្ធត់នេះ៕

ប្រភព៖ CNN

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម