ការសិក្សាថ្មី៖ ញ៉ាំបាយច្រើនពេកអាចបង្កើនហានិភ័យស្លា ប់ដោយជំងឺបេះដូង
ការសិក្សាថ្មីមួយបានព្រមានថាការញ៉ាំបាយក្នុងបរិមាណច្រើនពេកអាចគ្រោះថ្នាក់ដល់ជីវិតដោយសារជាតិអាសេនិកមានក្នុងអង្ករពីធម្មជាតិ ដែលនេះអាចបង្កើនហានិភ័យការស្លា ប់ដោយជំងឺបេះដូង។
សារព័ត៌មានអនឡាញ DailyMail បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែសីហា ដោយបានដកស្រង់ការសិក្សានេះថា តាមការសន្និដ្ឋាននៅទូទាំងពិភពលោក បាយគឺជាមូលហេតុបង្កឱ្យមនុស្សស្លា ប់មុនអាយុប្រហែលជា៥ម៉ឺននាក់ ដោយថាការស្លា ប់នេះតាមពិតទៅគឺអាចបង្ការបាន។
បាយគឺជាអាហារសំខាន់មួយសម្រាប់មនុស្សជុំវិញពិភពលោក ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍ សម្រាប់ទទួលបានកាឡូរី និងសារធាតុចិញ្ចឹមផ្សេងៗ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏ជឿថាកម្រិតតិចតួចនៃអាសេនិកក្នុងអង្ករក៏អាចបង្កឱ្យអ្នកយកបាយជាអាហារស្លា ប់រាប់ពាន់នាក់ក្នុងមួយឆ្នាំៗដែរ។
សារធាតុគីមីអាសេនិកគឺមានស្រាប់ក្នុងអង្ករ និងអាចបង្កជាជំងឺមហារីកដោយសារចំណីអាហារ ជំងឺថ្លើម និងជំងឺផ្សេងៗ។ ក្នុងករណីធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិត។
អាសេនិកគឺមានក្នុងដី និងមានច្រើននៅកន្លែងដែលគេប្រើថ្នាំសម្លាប់សត្វល្អិត កន្លែងមានអាសេនិក ហើយដោយសារស្រូវត្រូវដាំដុះក្នុងលក្ខខណ្ឌដីមានទឹកគ្រប់គ្រាន់ដែលនេះធ្វើឲ្យអាសេនិកចេញពីដី និងនៅក្នុងទឹក ហើយដំណាំស្រូវក៏ស្រូបយកសារធាតុនេះ។
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Manchester និង Salford បានសិក្សាទៅលើការញ៉ាំបាយនៅក្នុងប្រទេសអង់គ្លេស និងប្រទេសវែលជាមួយនឹងជំងឺបេះដូងបង្កដោយការប៉ះពាល់នឹងអាសេនិក។ អ្នកវិទ្យាសាស្ត្របានប្រមូលទិន្នន័យរួមបញ្ចូលនូវកត្តាផ្សេងទៀតដែលបង្កជំងឺបេះដូងដូចជាជំងឺធាត់ ការជក់បារី និងកត្តាអាយុ។
សាស្ត្រាចារ្យ David Polya មកពីសាកលវិទ្យាល័យ Manchester ចូលរួមក្នុងការសិក្សានេះបានអះអាងថាអ្នកញ៉ាំបាយក្នុងបរិមាណច្រើន ចំនួន ២៥%នៅអង់គ្លេស និងវែលអាចប្រឈមនឹងហានិភ័យខ្ពស់នៃការស្លា ប់ដោយជំងឺបេះដូងដោយសារសារធាតុអាសេនិកបើប្រៀបទៅនឹងអ្នកញ៉ាំបាយក្នុងបរិមាណតិច។
ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្របាននិយាយដែរថាការសិក្សានេះនៅមានកម្រិតនៅឡើយ ហេតុនេះហើយត្រូវការការសិក្សាបន្ថែម និងលម្អិតដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ទៅលើទំនាក់ទំនងនេះ ហើយថាការសិក្សាបែបនេះគឺមិនចំណាយច្រើនទេ។
ម៉្យាងទៀត អ្នកវិទ្យាសាស្រ្តថាមនុស្សគ្រប់គ្នាមិនចាំបាច់ចៀសវាងការញ៉ាំបាយទេ ព្រោះថាបាយផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដោយសារមានផ្ទុកជាតិសរសៃខ្ពស់៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍