Connect with us

ឃើញសិស្សបឋមសិក្សានៅជប៉ុនស្ពាយសាកាដូដូចៗគ្នា ការពិតវាមានអត្ថប្រយោជន៍អាចជួយការពារគ្រោះថ្នាក់បែបនេះសោះ

ជប៉ុន៖ Randoseru គឺជាសាកាដូដែលត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធយោធាហុល្លង់ ដោយសារតែវាជាប្រភេទសាកាដូដែលមានគុណប្រយោជន៍ជាច្រើនក្នុងការការពារសុវត្ថិភាព ព្រមទាំងគុណភាពល្អទៀតផង។ បន្ថែមពីនេះផងដែរ Randoseru គឺជាប្រភេទសាកាដូដែលពេញនិយមបំផុតសម្រាប់សិស្សសាលាបឋមសិក្សានៅប្រទេសជប៉ុនបន្ទាប់ពីឆ្នាំ ១៩៥០។

នៅពេលដែលសិស្សបឋមសិក្សានាំគ្នាស្ពាយសាកាដូប្រភេទនេះ ជឿថាមិនមានមនុស្សច្រើនឡើយដែលចាប់អារម្មណ៍។ ជាក់ស្តែង សាកាដូ Randoseru មានគុណប្រយោជន៍មួយចំនួនដែលបានក្លាយជារបស់ការពារសុវត្ថិភាពបានយ៉ាងល្អដូចជា៖

១. អាចជំនួសពោងបានក្នុងករណីលិចលង់ក្នុងទឹកជាយថាហេតុ
២. ជួយការពារក្បាល ក្នុងករណីដួលផ្ងារក្រោយ
៣. ក្នុងករណីមានការរញ្ជួយដីកើតឡើង សាកាដូនេះក៏អាចជួយការពារក្បាលពីវត្ថុដែលធ្លាក់ពីលើមក
៤. ផលិតពីស្បែកគោ និងស្បែកសេះ ដែលមានគុណភាពខ្ពស់អាចប្រើប្រាស់បានយូរ ថែមទាំងមានការធានារយៈពេល ៦ ឆ្នាំទៀតផង

ដោយសារហេតុផលទាំងនេះហើយ ទើបយើងសម្គាល់ឃើញថា សិស្សបឋមសិក្សានៅប្រទេសជប៉ុនពេញនិយមប្រើប្រាស់សាកាដូប្រភេទនេះដោយជាពិសេសនោះ ប្រទេសជប៉ុនតែងជួបគ្រោះរញ្ជួយដីជារឿយៗ ហេតុនេះហើយគុណប្រយោជន៍របស់សាកាដូមួយនេះពិតជាអាចរក្សាសុវត្ថិភាពបានយ៉ាងច្រើន៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម