Connect with us

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អះអាងថា នឹងរៀបចំច្បាប់ថ្មីមួយ ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេស និងការប្រើប្រាស់ថ្នាំពេទ្យ

ភ្នំពេញ ៖ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា ក្រសួងសុខាភិបាល នឹងធ្វើច្បាប់ថ្មីមួយទៀត ដើម្បីគ្រប់គ្រងកន្លែងផ្តល់សេវាសុខាភិបាលឯកជន ។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ឱសថដែលអនុញ្ញត្តអោយដាក់លក់ ត្រូវបានចុះបញ្ជីការត្រឹមត្រូវ ហើយនៅក្នុងពេលខាងមុខ ក្រសួងក៏នឹងរៀបចំការចុះបញ្ជីការឱសថតាមប្រព័ន្ធអនឡាញ ដើម្បីអោយមានភាពងាយស្រួល និងមានភាពត្រឹមត្រូវ ។


ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ឱសថសារវន្ត អាចជួយសង្គ្រោះជីវិត ប្រសិនបើវាត្រូវបានប្រើប្រាស់ និងគ្រប់គ្រងបានត្រឹមត្រូវ ដោយមិនខ្ជះខ្ជាយ និងទុកដាក់មិនអោយខូចគុណភាព។ គ្រូពេទ្យពូកែ តែឱសថអន់គុណភាព ឬ មិនល្អដោយសារប្រការណាមួយនោះ វានឹងជះឥទ្ធិពលដល់ប្រសិទ្ធិភាពនៃការព្យាបាល ដែលផ្តល់ជាកត្តាអវិជ្ជមានជាច្រើនដល់សេវាសុខាភិបាល និង ធ្វើអោយប្រជាជន ឬអតិថិជនបាត់បង់នូវជំនឿទុកចិត្ត។


បើតាមរបាយការណ៍ បានអោយដឹងថា ការប្រើប្រាស់ឱសថមិនត្រឹមត្រូវ គឺជាបញ្ហាដ៏ធំនៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោកបានប៉ាន់ស្មានថា ឱសថមួយចំនួន (ប្រហែលជាពាក់កណ្តាល) ត្រូវបានចេញវេជ្ជបញ្ជាបើកផ្តល់ ឬ លក់ដោយមិនត្រឹមត្រូវ ហើយប្រហែលជាពាក់កណ្តាលទៀត ត្រូវអ្នកជំងឺប្រើប្រាស់មិនត្រឹមត្រូវ ។ ការប្រើប្រាស់លើសកម្រិត ខ្វះកម្រិត ឬ ការប្រើប្រាស់មិនត្រឹមត្រូវ ធ្វើអោយខាតបង់ធនធាន និងធ្វើឲ្យកាន់តែមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម