Connect with us

សាលាឯកជន លើកថ្ងៃប្រឡងបាក់ឌុប ពីថ្ងៃទី២៧-២៨ ខែសីហា ទៅខែធ្នូ វិញ

ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានធ្វើលិខិតស្នើលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការប្ដូរកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) របស់សាលាឯកជន ដែលនឹងរៀបចំប្រឡងនៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០នេះ ទៅប្រឡងជាមួយថ្នាក់ជាតិ នៅក្នុងខែធ្នូ ឆ្នាំ២០២០វិញ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឯកភាព ជ្រើសរើសកាលបរិច្ឆេទប្រឡងសញ្ញាបត្រទុតិយភូមិថ្នាក់ជាតិ នៅក្នុងខែធ្នូ ឆ្នាំ២០២០។

 

ការស្នើរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានន័យថា គ្រឹះស្ថានសិក្សាឯកជន មិនត្រូវរៀបចំការប្រឡងនោះទេ គឺធ្វើដូចការប្រឡងរាល់ឆ្នាំ។ ប៉ុន្តែ ករណីគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងខ្លួនឯង ត្រូវគោរពតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម