Connect with us

ការប្រឡងបាក់ឌុបថ្នាក់ជាតិ នឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ការសម្រេចនេះ យោងតាមការណែនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រសួងអប់រំបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០។ សាលាឯកជន និងសាលារដ្ឋ នឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួមគ្នានៅអំឡុងខែធ្នូ ឆ្នាំ២០២០៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម