Connect with us

ខ្សែបម្រើ Willian បញ្ជាក់ការចាកចេញពី Chelsea ក្រោយរួមដំណើរ៧ឆ្នាំ

Premier League៖ ខ្សែបម្រើប្រេស៊ីល Willian បានបញ្ជាក់ថា គេនឹងចាកចេញពីក្លិប Chelsea ក្រោយការរួមដំណើរជាមួយគ្នាយ៉ាងល្អប្រសើររយៈពេល៧ឆ្នាំកន្លងមក។

កីឡាករវ័យ៣២ឆ្នាំ ដែលអស់កុងត្រាជាមួយក្លិបតោខៀវ និងត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទេរទៅកាន់ក្លិបគូប្រជែង Arsenal នោះ បានបញ្ចេញសារលាគ្នា ទៅកាន់អ្នកគាំទ្រតាមរយៈគណនីសង្គម Twitter កាលពីថ្ងៃអាទិត្យ។

Willian បានសរសេរបែបនេះថា៖ “វាដល់ពេលដែលត្រូវបន្តដំណើរទៅមុខហើយ។ ខ្ញុំនឹងពិតជានឹកមិត្តរួមក្រុមរបស់ខ្ញុំខ្លាំង។ ខ្ញុំនឹងចាកចេញជាមួយមោទនភាព និងបានដឹងថាខ្ញុំបានធ្វើរឿងអស្ចារ្យជាច្រើននៅទីនេះ ពេលដែលខ្ញុំពាក់អាវជាកីឡាកររបសក្លិប Chelsea”។

Willian ដែលមានឈ្មោះពេញថា Willian Borges da Silva (វិលៀម បូកេស ដា ស៊ីលវា) បានចាប់ផ្តើមអាជីពជាមួយក្លិប Corinthians (ខូរិនធៀន) នាទីក្រុង Sao Paulo ប្រទេសប្រេស៊ីល រួចបន្តទៅចូលរួមក្លិបអ៊ុយក្រែន Shakhtar Donetsk (សាកតា ដូនតាស) និង ក្លិបរុស្ស៊ី Anzhi Makhachkala (អានស៊ី ម៉ាកខាឆ្កាឡា) មាទើបផ្ទេរមកកាន់ Chelsea កាលពីឆ្នាំ២០១៣។

លេងនៅទឹកដី Stamford Bridge នេះ គេបានក្លាយជាកីឡាករមានប្រជាប្រិយមួយរូប និងកីឡាករសំខាន់របស់ក្លិបផងដែរ ដោយគេបានបង្ហាញខ្លួន ៣៣៩ប្រកួត ស៊ុតបាន៦៣គ្រាប់ និងបានឈ្នះពានរង្វាន់ជាច្រើនជាមួយក្លិបដូចជា Premier League ២សម័យ FA Cup ១សម័យ EFL Cup ១សម័យ និង UEFA Europa League ១សម័យ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម