Connect with us

កីឡាករ២រូបរបស់ Atletico Madrid រកឃើញវិជ្ជមានជំងឺកូវីដ-១៩

អេស្ប៉ាញ៖ ក្លិប Atletico Madrid បានប្រកាសថា សមាជិក២រូបរបស់ខ្លួន បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ១៩ មុនការប្រកួតវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ទល់នឹង RB Leipzig នាទីក្រុង Lisbon ចូលមកដល់នាថ្ងៃទី១៣ ខែសីហា ខាងមុខ។

អ្នកដែលត្រូវរកឃើញមានជំងឺសាកលនេះ មិនត្រូវបានបង្ហាញអត្តសញ្ញាណទេ និងកំពុងត្រូវដាក់ឱ្យសម្រាក នៅដាច់ដោយឡែកពីគេ។

ការរកឃើញនេះ បន្ទាប់ពីកីឡាករក្រុមធំមួយរូប និង បុគ្គលិកក្លិបមួយរូបដែលត្រូវធ្វើដំណើរទៅចូលរួមការប្រកួតនោះ ត្រូវបានធ្វើតេស្តនាទីក្រុង Madrid កាលពីថ្ងៃសៅរ៍ ទី០៨ ខែសីហា។ ឥឡូវនេះ ពួកគេ នឹងត្រូវត្រួតពិនិត្យឡើងវិញជាមួយអ្នកជិតស្និទ្ធរបស់ពួកគេដែរ។

ដោយឡែក Atletico Madrid ក៏បានប្រកាសពីការផ្លាស់ប្តូរកាលវិភាគហ្វឹកហាត់ និង ការស្នាក់នៅ រដ្ឋធានីនៃប្រទេសព័រទុយហ្កាល់ផងដែរ ក្រោយការរកឃើញករណីជំងឺកូវីដ១៩នៅក្នុងក្លិប។

សូមបញ្ជាក់ថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នេះ ពានរង្វាន់ UEFA Champions League កំពុងបញ្ចប់ជាមួយនឹងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ដោយមានការប្រកួតតែ១ជើងប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម