Connect with us

កីឡាករអង់គ្លេស Jonathan Rea ឈ្នះដំណាក់កាលទី៣ ការប្រណាំងម៉ូតូ Superbike World Championship 2020

ព័រទុយហ្គាល់៖ អ្នកការពារជើងឯក កីឡាករអង់គ្លេស Jonathan Rea (ចូណាថា រៀ) បានឈ្នះដំណាក់កាលទី៣ នៃការប្រណាំងម៉ូតូ Superbike World Championship 2020 ដែលធ្វើឡើងនាទីក្រុង Portimao (ផងធីមោ) ប្រទេសព័រទុយហ្កាល់។

ក្នុងការជិះលើទីលានដែលមានឈ្មោះថា Algarve International Circuit (អាលហ្កេវ អ៊ីនធើនេស៊ិនណល សើខីត) សមាជិកក្រុម Kawasaki រូបនេះ បានប្រើសមត្ថភាពក្នុងការធ្វើបានល្អជាងគេដោយជិះឱ្យបាន២១ជុំ។ កីឡាករអង់គ្លេស Scott Redding (ស្កត រេដដីង) មកពីក្រុម Ducati ជាអ្នកធ្វើបានល្អលំដាប់ទី២ ហើយ កីឡាករហុល្លង់ Michael van der Mark (មៃខល វាន ដេ មាក) មកពីក្រុម Yamaha ជាអ្នកធ្វើបានល្អលំដាប់ទី៣។

ជ័យជម្នះខាងលើនេះ Jonathan Rea កំពុងឈរកំពូលតារាងពិន្ទុសរុប ដោយមាន ១៣៦ពិន្ទុ ខណៈកីឡាករ Scott Redding នៅលេខ២ មាន ១៣២ពិន្ទុ។

សូមបញ្ជាក់ថា ដោយសារតែជំងឺឆ្លងកូវីដ១៩ ការប្រណាំងម៉ូតូ Superbike World Championship 2020 បានកាត់បន្ថយការប្រកួតពី១៤ដំណាក់កាល មកត្រឹមតែ៩ដំណាក់កាលប៉ុណ្ណោះ។
ដំណាក់កាលជាបន្ត គឺដំណាក់កាលទី៤ នឹងធ្វើឡើង ពីថ្ងៃទី២៩ ដល់ ៣០ ខែសីហា នាទីក្រុង Aragon ប្រទេសអេស្ប៉ាញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម