មន្ទីរសុខាភិបាលខេត្តកណ្ដាល ច្រានចោលនូវការលើកឡើងរបស់ចៅសង្កាត់សិត្បូ ទាក់ទងនឹងករណីស្ត្រីផ្ទុកកូវីដ១៩
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ បានបដិសេធនូវការលើកឡើងរបស់ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ដែលបានរៀបរាប់ពីករណីស្ត្រីខ្មែរ ជាកងទ័ពមួកខៀវមកពីប្រទេសម៉ាលី បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ហើយស្ត្រីរូបនេះ បានប៉ះពាល់ជាមួយចាស់ៗ និងក្មេងៗ ព្រមទាំងបានទៅវត្តអារាម។
មន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ព័ត៌មាននេះ គឺមិនត្រឹមត្រូវទេ និងផ្ទុយពីការអង្កេត តាមដាន ស្រាវជ្រាវ របស់មន្ត្រីជំនាញសុខាភិបាល និងការសហការផ្ដល់ព័ត៌មានពីសាមីខ្លួនអ្នកជំងឺផ្ទាល់។
យ៉ាងណាមិញ មន្ទីរសុខាភិបាលខេត្តកណ្ដាលអំពាវនាវដល់ប្រជាពលរដ្ឋ បើមានបញ្ហាសុខភាព ឬមានការសង្ស័យពីករណីជំងឺកូវីដ១៩ សូមធ្វើការទាក់ទងមកមន្ត្រីជំនាញសុខាភិបាល តាមរយៈលេខទូរស័ព្ទ ១១៥ លេខ ០១២ ៩១៤ ៥៧៦ និង ០៩៩ ៥២៥ ៣៥២ ដើម្បីអនុវត្តវិធានការទប់ស្កាត់បានទាន់ពេលវេលា៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍