កីឡាការនីបារាំង Fiona Ferro ក្លាយជាជើងឯកការប្រកួតវាយកូនបាល់ WTA Champion ដំបូងគេ ក្នុងកំឡុងការរាតត្បាតនៃជំងឺកូវីដ១៩
បរទេស៖ កីឡាការនីបារាំង Fiona Ferro បានក្លាយជាជើងឯកការប្រកួតវាយកូនបាល់កម្រិត WTA Champion ដំបូងគេ ក្នុងកំឡុងរយៈពេល៥ខែ នៃការរាតត្បាតនៃជំងឺកូវីដ១៩បន្ទាប់ពីនាងបានឈ្នះកីឡាការនីអេស្តូនី Anett Kontaveit នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Palermo Ladies Open តាម រយៈលទ្ធផល 6-2 និង 7-5 ។
កម្មវិធី Palermo Ladies Open ដែលធ្វើឡើងនាទីក្រុង Palermo ប្រទេសអ៊ីតាលីនេះ ក៏ជាការប្រកួតកីឡាវាយកូនបាល់ផ្នែកនារីផ្លូវការដំបូងគេដែរ ខណៈការប្រកួតជាច្រើនត្រូវផ្អាក ព្រោះតែជំងឺសាកលនេះ។
ដោយឡែក ក្នុងការប្រកួត កីឡាការនីរួមបុគ្គលិកពាក់ព័ន្ធ ត្រូវអនុវត្តតាមវិធានការរបស់អង្គភាពសុខាភិបាល យ៉ាងតឹងរឹង រួមទាំងការកំណត់ចំនួនអ្នកចូលទស្សនាផងដែរ។
សម្រាប់ជ័យជម្នះខាងលើនេះ កីឡាការនី Fiona Ferro នឹងរំកិលចំណាត់ថ្នាក់របស់ខ្លួនឡើងពី លេខ៥៣ មកកាន់លេខ៤៤ ពេលតារាងចំណាត់ថ្នាក់ធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍