Liverpool ត្រៀម ៣៥លានផោននាំយក David Brooks ពី AFC Bournemouth
Premier League៖ ក្រុមហង្សក្រហម Liverpool ដែលដឹកនាំដោយលោក Jurgen Klopp កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើ David Brooks របស់ក្រុម AFC Bournemouth បន្ទាប់ពីពួកគេបានបាត់បង់ខ្សែបម្រើ Adam Lallana ទៅកាន់ក្លិប Brighton ។
ការលេងដ៏ល្អរបស់ David Brooke ត្រូវបានក្លិបធំៗសម្លឹងឃើញពីទម្រង់ដ៏ល្អរបស់គេក្នុងរដូវកាលនេះ ជាពិសេសជាមួយការស៊ុតបញ្ជូលទី ៨គ្រាប់គ្រប់កម្មវិធីជាមួយការបង្ហាញខ្លួណ ៤២ដងនារដូវកាលនេះ។
យ៉ាងណាក្ដីក្រោយពីក្រុម Bournemouth ត្រូវបានកាត់ចោលចេញពីក្របខណ្ឌ Premier League ធ្វើឱ្យពួកគេកំពុងតែជួបបញ្ហាកីឡាករដោយពួកគេចង់ចេញចេញពីក្លិប ជាពិសេសកីឡាករឆ្នើមដូចជា Callum Wilson និង Josh King ស្របពេលខ្សែការពារ Nathan Ake ត្រូវបានលក់ទៅឱ្យក្រុម Manchester City ៤១លានផោន ។
យោងតាមសារព័ត៌មាន The Sun ការនាំយកកីឡាករអន្តរជាតិវ៊ែលរូបនេះមកចួលរួមពោល គឺមានតម្លៃប្រមាណ ៣៥លានផោនដែលជាតម្លៃមួយដែល Liverpool អាចនាំទៅចូលរួមបាន។ យ៉ាងណាក៏ដោយ Daily Star Sport ក៏បានចុះផ្សាយថាក្លិប Tottenham Hotpsur និង West Ham ជាក្លិបដែលចង់បាន David Brooke ទៅចួលរួមផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍