Connect with us

រកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនួន១៥នាក់បន្ថែមទៀត ដែលជាករណីនាំចូល

ភ្នំពេញ៖ ក្រសួងសុខាភិបាល ក្នុងថ្ងៃនេះ បានឱ្យដឹងថា មានអ្នកកើតជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀតដែលបានធ្វើដំណើរមកពីអាមេរិក និងហ្វីលីពីន ខណៈមានអ្នកជំងឺកូវីដ១៩ម្នាក់ ត្រូវបានព្យាបាលសះស្បើយ។

ក្នុងចំណោមអ្នកទាំង១៥នោះ មាន១៣នាក់ជាជនជាតិចិន និង ២នាក់ទៀតជាជនជាតិខ្មែរ។ ជនជាតិចិនទាំង១៣នាក់ បានធ្វើដំណើរមកពីហ្វីលីពីន និង ២នាក់ទៀតជាជនជាតិខ្មែរធ្វើដំណើរមកពីអាមេរិកដោយឆ្លងកាត់កោះតៃវ៉ាន់តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

អ្នកកើតជំងឺកូវីដ១៩ ទាំង១៥នាក់ខាងលើ មានអាយុចន្លោះពី១៣ ទៅ៤៨ឆ្នាំ ដែលមានអាសយដ្ឋានស្នាក់នៅទីក្រុងភ្នំពេញ និង ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១១ ខែសីហានេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩សរុបចំនួន ២៦៦នាក់ និងជាសះស្បើយចំនួន២២០នាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម