Connect with us

ម្ចាស់រោងកុននៅបារាំង វាយក ម្ទេច ផុសស្ទឺនៃភាពយន្តរឿង Mulan ដែលឈប់បញ្ចាំងវិញ

បារាំង៖ ម្ចាស់រោងភាពយន្តមួយ នៅប្រទេសបារាំង បានបង្ហាញការមិនពេញចិត្តចំពោះផលិតកម្ម Disney ដែលបានប្រកាសកាលពីសប្ដាហ៍មុន ពីការមិនបញ្ចាំងភាពយន្ត Mulan នៅតាមរោងកុនមួយចំនួន នៅជុំវិញពិភពលោក។

លោក Gerard Lemoine ម្ចាស់រោងភាពយន្តមួយ បានប្រើប្រាស់ដំបង វាយកម្ទេចផុសស្ទឺរបស់ភាពយន្ត Mulan រួចបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ។ វីដេអូរបស់លោក Lemoine ត្រូវបានគេចូលទស្សនាជិត ២លានដង គិតត្រឹមថ្ងៃអាទិត្យទី០៩ ខែសីហា។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានមួយ លោក Lemoine បានថ្លែងថា លោកបានចំណាយពេលផ្សព្វផ្សាយភាពយន្ត Mulan នេះជាច្រើនខែ ហើយភាពយន្តនេះ បានផ្ដល់សង្ឃឹមសម្រាប់គាត់ ដើម្បីស្រោចស្រង់នូវប្រាក់ចំណូលសម្រាប់រោងកុនរបស់លោក ក្រោយពីវិបត្តិកូវីដ១៩។ ការមិនចាក់បញ្ចាំងរឿង Mulan នៅតាមរោងភាពយន្តមួយចំនួន អាចធ្វើឱ្យបាត់បង់ចំណូលមួយភាគធំ សម្រាប់រោងភាពយន្តទាំងនោះ។

គួររំឭកថា ផលិតកម្ម Disney បានប្រកាសដាក់ភាពយន្ត Mulan នៅក្នុងកម្មវិធី Streaming សម្រាប់ការទស្សនាអនឡាញ Disney+ នៅខែកញ្ញាខាងមុខ ជំនួសឱ្យការដាក់បញ្ចាំងនៅតាមរោងកុន៕

(ទស្សនាវីដេអូ)

ប្រភព៖ Straits Times

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម