Connect with us

លោក Ole Gunnar Solskajare សរសើរដល់ Anthony Martial ដែលប្រឹងប្រែងហ្វឹកហាត់ត្រៀមប៉ះ Copenhagen

បរទេស៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានកោតសរសើរដល់ខ្សែប្រយុទ្ធបារាំង Anthony Martial ដែលបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បីត្រៀមប្រកួតពានរង្វាន់ UEFA Europa League ជាមួយក្រុម Copenhagen វគ្គ៨ក្រុមចុងក្រោយ នៅទឹកដីអាល្លឺម៉ង់។

លោក Solskjaer បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមុនការប្រកួតនៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Europa League នៅថ្ងៃចន្ទជាមួយ Copenhagen នៅទីក្រុង Cologne នេះថា៖ ខ្សែប្រយុទ្ធបារាំង Anthony Martial រក ២៣គ្រាប់នារដូវកាលនេះសម្រាប់ក្រុមបិសាចក្រហម នៅគ្រប់ការប្រកួតទាំងអស់ ជាពិសេសគេក៏បានស៊ុតបញ្ចូលទីក្រុម LASK ក្នុងជ័យជម្នះវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃពុធសប្ដាហ៍មុន ជាស្ថិតិល្អ និងជាកីឡាកររបស់បិសាចក្រហមស៊ុតច្រើនជាងគេនៅរដូវកាលនេះ។

សូមបញ្ចាក់ផងដែរថា ក្រុមបិសាចក្រហមបានមកដល់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអាទិត្យនេះ សម្រាប់ការប្រកួតដែលនៅសល់នៃព្រឹត្តិការណ៍ Europa League ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនាកីឡដា្ឋន RheinEnergieStadion របស់ក្រុម FC Cologne នៅថ្ងៃទី ២១ ខែសីហា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម