អតីតតារាសម្ដែង ជា ខេវិន ហោះពីអូស្រ្តាលីមកសាងផ្នួសនៅស្រុកកំណើត
អតីតតារាសម្ដែង ជា ខេវិន ដែលបានទៅរស់នៅប្រទេសអូស្ត្រាលីជាច្រើនឆ្នាំមកហើយនោះ បានត្រឡប់មកស្រុកកំណើតវិញហើយ ដោយព្រឹកមិញនេះលោកបានសម្រេចចិត្តសាងផ្នួស នៅទីអារាម១នៅក្នុងរាជធានីភ្នំពេញនេះ។
នេះបើតាមការឲ្យដឹងពី លោក លី សុគន្ធ ឪពុករបស់តារាសម្ដែង លី ច័ន្ទសីហា ដែលជា មិត្តភ័ក្ដិស្និទ្ធស្នាលជាមួយអតីតតារាសម្ដែងរូបនេះ ដែលបានទៅចូលរួមពិធីនោះ។
តាមការឲ្យដឹងពីលោក លោក លី សុគន្ធ ការសាងផ្នួស របស់អតីតតារាសម្ដែង ជា ខេវិន គឺជាការបួសមែនទែន តាមក្បួនខ្នាតត្រឹមត្រូវរបស់ព្រះពុទ្ធសាសនា ដោយបួសក្នុងចំណងសងគុណឪពុកម្ដាយរបស់លោក។ សាមណេរ ជា ខេវិន បួសតែរយៈពេល១០ថ្ងៃប៉ុណ្ណោះ នៅវត្តអង្គតាមិញ ។
ក្នុងពិធីបួសនៅព្រឹកមិញនេះ សម្រាប់អ្នកសិល្បៈ សាមណេរ ជា ខេវិន បានអញ្ជើញតែ២នាក់ប៉ុណ្ណោះ ក្នុងនោះមាន លោក កៅ សីហា ដែលជាអ្នកដឹកនាំសម្ដែង នៅផលិតកម្មរស្មីហង្សមាសម្នាក់ទៀត។
លោក លី សុគន្ធ និយាយថា ក្រោយពី លាចាកសិក្ខាបទវិញ អតីតតារាសម្ដែងរូបនេះនិងបន្តទៅរស់នៅប្រទេសអូស្ត្រាលីវិញភ្លាមៗ ហើយតារារូបនេះបានទទួលសញ្ជាតិពីប្រទេសអូស្ត្រាលីជាច្រើនឆ្នាំមកហើយ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍