Connect with us

មាន ករណីលាប់ពីជំងឺ COVID-19 ឡើងវិញ ម្នាក់ទៀតហើយ នៅខេត្តត្បូងឃ្មុំ

មានករណីលាប់ឡើងវិញពីជំងឺ COVID-19 ម្នាក់ទៀតហើយ ជាបុរសអាយុ ២៩ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ។ បើតាមការឱ្យដឹងពីប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បុរសខាងលើជា អ្នកត្រលប់ពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

បន្ទាប់ពីមកដល់កម្ពុជា បុរសរូបនេះ បានតេស្តឃើញអវិជ្ជមាន COVID-19 និង បានដាក់ឱ្យនៅដាច់ដោយឡែកក្នុងសណ្ឋាគារមួយនៅភ្នំពេញ។ ចំពោះការតេស្តលើកទី២ ឃើញវិជ្ជមាន COVID-19 ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ ក្រោយព្យាបាល បុរសរូបនោះបានតេស្តឃើញអវិជ្ជមាន COVID-19 ចំនួន២ដង ទើបគ្រូពេទ្យ អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ តែបុរសខាងលើ បានតេស្តឃើញវិជ្ជមាន COVID-19 ម្តងទៀត បន្ទាប់ពីបានចាកចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះនៅខេត្តត្បូងឃ្មុំ៕

ប្រភព៖ hellokrupet.com

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម