មកទស្សនាទិដ្ឋភាពទូទៅសម្រាប់ការតុបតែងលម្អ នៅសៀមរាប ត្រៀមទទួលភ្ញៀវនៅថ្ងៃឈប់សម្រាកខាងមុខ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា បាននិងកំពុងរៀបចំតុបតែងលម្អស្ទឹងសៀមរាប ដើមី្បធ្វើឱ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរ នៅថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។
ការរៀបចំលម្អស្ទឹងសៀមរាបនេះ គឺរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឱ្យកាន់តែមានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមរៀបចំកម្មវិធីមួយចំនួន រួមមាន៖
១- កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
២- កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣- កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
៤- ផ្សារទឹក
៥- ផាប់ស្ទ្រីត
៦- កម្មវិធីជិះកង់
៧- កម្មវិធីកីឡាវាយកូនហ្គោល
៨- កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
៩- ផ្ទាំងទស្សនីយភាពសិល្បៈ
ជាការកត់សម្គាល់ នៅឯភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ក៏មានការរៀបចំតុបតែងគួរឱ្យទាក់ទាញមួយផ្នែកផងដែរ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសថ្ងៃឈប់សម្រាកខាងមុខនេះ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍