Connect with us

នាយកផ្នែកកីឡាក្លិប Borussia Dortmund ថា Jadon Sancho នឹងបន្តនៅជាមួយក្លិបដល់ឆ្នាំ២០២៣

Bundesliga៖ នាយកគ្រប់គ្រងផ្នែកកីឡារបស់ក្លិប Borussia Dortmund លោក Michael Zorc បានឱ្យដឹងថា ខ្សែបម្រើ Jadon Sancho នឹងបន្តលេងជាមួយក្លិបរហូតដល់ឆ្នាំ២០២៣។
កីឡាករវ័យ២០ឆ្នាំ បានក្លាយជាគោលដៅផ្ទេររបស់ក្លិបធំៗជាច្រើន ជាពិសេសគឺក្លិប Man UTD នៅក្របខណ្ឌ Premier League។ ជានិច្ចកាល មានការផ្សព្វផ្សាយពីការចរចាទិញយក Jadon Sancho ពីក្លិបបិសាចក្រហម ប៉ុន្តែក្លិប Dortmund ក៏បានច្រានចោលពីពត៌មានទាំងនោះដែរ។

ទាក់ទិននឹងបញ្ហានេះ លោក Michael Zorc បានឱ្យដឹងថា៖ “ក្លិបមានគម្រោង ឱ្យ Jadon Sancho នៅលេងសម្រាប់រដូវកាលបន្ទាប់ ហើយនោះជាការសម្រេចចិត្តចុងក្រោយហើយ។ វាក៏ជាចម្លើយនៃភាពងឿងឆ្ងល់ទាំងអស់ដែរ”។

Jadon Sancho បានផ្ទេរពី Man City ទៅ Borussia Dortmund កាលពីខែសីហា ឆ្នាំ២០១៧ តម្លៃ១០លានផោន ដោយមកទល់ពេលនេះគេបានក្លាយជាកីឡាករសំខាន់មួយរូបដែលបានបង្ហាញខ្លួនឱ្យ Dortmund ៩៩ដង ស៊ុតបាន៣៤គ្រាប់ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម