Connect with us

Atletico Madrid បង្ហាញអត្តសញ្ញាណ កីឡាករ២រូបដែលមានផ្ទុកជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះ

La Liga៖ ខ្សែប្រយុទ្ធ Angel Correa និងខ្សែការពារ Sime Vrsalijko ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការប្រកាសរបស់ក្លិប Atletico Madrid ផ្ទាល់។

កីឡាករទាំងពីរខាងលើ ត្រូវបានគេដាក់បម្រាមឱ្យដាក់ខ្លួនដាច់ដោយឡែក និងធ្វើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមគោលការណ៍សុខាភិបាលរបស់ប្រទេសអេស្ប៉ាញ ដែលបានកំណត់ ជៀសវាងឆ្លងរីករាលដាលដល់អ្នកដទៃ។

យ៉ាងណាមិញ ចំពោះកីឡាករ និងបុគ្គលិកក្នុងក្រុមឈុតធំរបស់ក្លិប ក៏ត្រូវបានគេធ្វើតេស្តផងដែរ តែសុទ្ធតែចេញលទ្ធផលអវិជ្ជមានទាំងអស់។

ដោយឡែក បន្ទាប់ពីការរកឃើញនេះ ក្រុមលោក Diego Simeone ក៏នឹងនៅតែត្រឡប់មកកាន់ការហ្វឹកហាត់វិញ ដើម្បីត្រៀមខ្លួនប្រកួតតទល់ជាមួយក្រុម RB Leipzig ក្នុងពានរង្វាន់ UEFA Champions League វគ្គ ៨ក្រុមចុងក្រោយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម