Connect with us

ខ្សែបម្រើ Kai Havertz យល់ព្រមកិច្ចសន្យា៥ឆ្នាំ លេងឱ្យ Chelsea

Premier League៖ ខ្សែបម្រើ Kai Havertz បានយល់ព្រមទទួលយកកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លិប Chelsea។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Dailymail។

សមាជិកក្លិប Bayer Leverkusen រូបនេះតែងតែធ្វើបានល្អ នៅក្របខណ្ឌ Bundesliga ចាប់តាំងពីបង្ហាញមុខលើកដំបូងក្នុងយុទ្ធនាការឆ្នាំ២០១៦-១៧។

Chelsea បានក្លាយជាក្លិបឈានមុខគេក្នុងការនាំយកកីឡាករវ័យ២១ឆ្នាំ ស្របពេលអ្នកចាត់ការក្លិប លោក Frank Lampard ចង់បន្ថែមសមាជិកវ័យក្មេងក្នុងតំបន់ប្រយុទ្ធដែលនឹងរួមបញ្ចូលកីឡាករចំណូលថ្មី Timo Werner និង Hakim Ziyech ។

ទោះយ៉ាងណា Chelsea និង Bayer Leverkusen នៅជជែកគ្នាពីតម្លៃផ្ទេរ ដោយក្លិបអាល្លឺម៉ង់ មិនចង់លក់ក្នុងតម្លៃក្រោម៩០លានផោននោះទេ ហើយក៏នឹងមិនបញ្ចុះតម្លៃសម្រាប់រូបគេដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម