Real Madrid បញ្ចេញខ្សែបម្រើវ័យក្មេង Takefusa Kubo ឱ្យ Villarreal ខ្ចីជើងដល់ចប់រដូវកាលក្រោយ
La Liga៖ ក្លិប Villarreal បានចុះកិច្ចសន្យាខ្ជីជើង ខ្សែបម្រើវ័យក្មេង Takefusa Kubo ពីក្លិបរួមលីគ Real Madrid សម្រាប់រដូវកាលក្រោយ 2020-21។
កីឡាករជប៉ុនវ័យ១៩ឆ្នាំ បានបង្កើតការចាប់អារម្មណ៍ជាច្រើនក្នុងការប្រកួតក្របខណ្ឌ La Liga រដូវកាលមុន ពេលដែលគេលេងខ្ចីជើងឱ្យក្លិប Real Mallorca ប៉ុន្តែក្លិបនេះ មិនអាចបន្តលេងនាលីគកំពូលអេស្ប៉ាញតទៅទៀតឡើយ ក្រោយទើបឡើងបានមកបាន១រដូវកាល។
Takefusa Kubo ធ្លាប់ហ្វឹកហាត់នាថ្នាលយុវជននាក្លិប Barcelona ពីឆ្នាំ ២០១១-១៥ ប៉ុន្តែត្រូវបង្ខំចិត្តចាកចេញពីក្លិបនេះ ព្រោះតែច្បាប់របស់ FIFA ដែលហាមឃាត់ការចុះហត្ថលេខាលើកីឡាករមិនទាន់គ្រប់អាយុដែលនាំឱ្យក្លិបត្រូវបានរងនូវការហាមឃាត់ក្នុងការផ្ទេរកីឡាករ។
រូបគេបានទៅលេងក្លិបនាស្រុកកំណើត FC Tokyo មុនពេលផ្ទេរមក Real Madrid កាលពីឆ្នាំមុន តម្លៃ២លានអឺរ៉ូ ជាមួយកិច្ចសន្យា៦ឆ្នាំ។
ការផ្ទេររបស់ Takefusa Kubo ទៅកាន់ក្លិប Villarreal គឺ ជាការត្រៀមខ្លួនធំមួយរបស់ក្លិបនេះសម្រាប់រដូវកាលក្រោយ ខណៈពួកគេបាននាំយកអ្នកចាត់ការល្បីឈ្មោះមួយរូប គឺលោក Unai Emery មកដឹកនាំកាលពីពេលថ្មីៗនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍