កោះធំជាងគេបំផុតលើលោកដែលធំជាងកម្ពុជាដល់ទៅជាង ១០ ដង! តើមានអ្វីប្លែកខ្លះនៅទីនោះ?
ថ្ងៃនេះយើងសូមលើកឡើងពីកោះដ៏ធំជាងគេបំផុតរបស់ពិភពលោកដែលអ្នកអាន មួយចំនួនប្រហែលមិនដែលដឹង ឬមិនធ្លាប់ចាប់អារម្មណ៍ឡើយ។ គ្រីនលែនគឺជាកោះដែលធំជាងគេបំផុតក្នុងលោក ដោយវាមានទំហំដល់ទៅ ២ ១៧៥ ៩០០ គីឡូម៉ែត្រការ៉េ ពោលគឺធំជាងប្រទេសកម្ពុជាយើងដល់ទៅជាង១០ដង។ ឈ្មោះថាគ្រីនលែននេះមានន័យថា ទឹកដីនៃប្រជានុរាស្ដ្រ។
លោកអ្នកប្រហែលជាឆ្ងល់ថាចុះប្រទេសអូស្ដ្រាលីវិញដែលហ៊ុមព័ទ្ធទៅដោយមហាសមុទ្រទាំងស្រុងនោះ ជាកោះដែរឬយ៉ាងណា? តាមពិតអូស្ដ្រាលីមិនត្រូវបានគេរាប់ជាកោះទេ ដោយគេចាត់ទុកវាជាទ្វីបមួយ។ គ្រីនលែនស្ថិតនៅទ្វីបអាមេរិចខាងជើង ហើយជាផ្នែកមួយនៃរាជាណាចក្រដាណឺម៉ាក ហើយវាបានទទួលសិទ្ធក្នុងការគ្រប់គ្រងផ្ទាល់ខ្លួននៅឆ្នាំ ១៩៧៨។ រាជធានីនៃកោះនេះមានឈ្មោះថា Nuuk។
ចំនួនប្រជាជនសរុបនៅលើកោះនេះមានមិនដល់ ៦០ ០០០ នាក់ឡើយ។ ៨៥%នៃផ្ទៃដីកោះនេះត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកក។ ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀតនៅលើដែនកោះនេះមិនអាចធ្វើទៅបានតាមរយៈផ្លូវគោកនោះទេដោយសារពុំមានផ្លូវសមរម្យ។ គេអាចផ្លាស់ទីក្នុងរយៈចម្ងាយឆ្ងាយលើកោះនេះតាមផ្លូវទឹក និងផ្លូវអាកាស។ ការនេសាទនិងនាំចេញទិន្នផលនេសាទជាប្រភពចំណូលដ៏សំខាន់របស់កោះនេះ ដោយក្នុងនោះឧស្សាហកម្មនេសាទបង្គាជាប្រភពចំណូលធំជាងគេបង្អស់។
តាមការកត់សម្គាល់ កោះនេះទទួលពន្លឺព្រះអាទិត្យមិនដាច់ឡើយចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ២៥ ខែកក្កដា។ ខែកក្កដាជាខែតែមួយគត់ដែលសីតុណ្ហភាពនៅលើកោះនេះ កើនឡើងលើស ០ អង្សាសេ។ ចំណែកថ្ងៃទី ២១ មិថុនាដែលជាថ្ងៃដែលមានពន្លឺព្រះអាទិត្យយូរជាងគេប្រចាំឆ្នាំ ត្រូវបានគេជ្រើសយកជាថ្ងៃឈប់សម្រាក់ទូទាំងប្រទេស៕
រក្សាសិទ្ធិដោយ៖ mytvplus.com.kh
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍