Connect with us

រុស្ស៊ី ផ្ដល់ឈ្មោះឱ្យវ៉ាក់សាំងកូវីដ១៩របស់ខ្លួន និងបង្ហាញពីអត្ថន័យរបស់វា

រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសទីមួយលើពិភពលោក ដែលបានរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ១៩ បន្ទាប់ពីការប្រកាសជាផ្លូវការរបស់លោកប្រធានាធិបតី វ្ល៉ាឌឺមៀ ពូទីន កាលពីថ្ងៃទី១១ ខែសីហា។ យ៉ាងណាមិញ ក្នុងសេចក្ដីប្រកាសនោះ មិនមានការបញ្ជាក់ច្បាស់នូវឈ្មោះរបស់វ៉ាក់សាំងនោះនៅឡើយ។

យោងតាម Space.com រុស្ស៊ី បានដាក់ឈ្មោះឱ្យវ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ខ្លួនថា “Sputnik V”។ នេះមិនមែនជាឈ្មោះដែលថ្មី សម្រាប់ប្រទេសរុស្ស៊ីនោះទេ ព្រោះឈ្មោះ “Sputnik” គឺជាឈ្មោះរបស់ផ្កាយរណបទីមួយនៅលើពិភពលោកដែលសហភាពសូវៀត បានបង្កើតឡើងមុនគេ និងបានបាញ់បង្ហោះនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧។

ឈ្មោះនេះ ជាការបង្ហាញពីភាពជោគជ័យរបស់រុស្ស៊ី ក្នុងការរកឃើញវ៉ាក់សាំងការពារវីរុសកូវីដ១៩ ដំបូងគេបង្អស់នៅលើពិភពលោក។ នេះបើយោងតាមរដ្ឋាភិបាលរុស្ស៊ី៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម