សូមភ្ញៀវទេសចរទៅកាន់បណ្ដាខេត្តនានាបង្កើនការប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ដោយបាតុភូតធម្មជាតិ
ភ្នំពេញ៖ ដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់បង្កដោយបាតុភូតធម្មជាតិផ្សេងៗ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ព្យុះចំនួន០២ បាននិងកំពុងកើតមាន ក្នុងនោះ ព្យុះឈ្មោះ យ៉ាងមី (JANGMI) ដែលជាព្យុះទី៥ និងព្យុះ មេខាឡា (MEKKHALA) ដែលជាព្យុះទី៦ កំពុងមានវត្តមាននៅឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះ ធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលរបស់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម។ បន្ទាប់ពីនោះ ភ្លៀងនឹងកើនឡើងទាំងបរិមាណទាំងភាពសាយភាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ បណ្ដាខេត្តនៅវាលទំនាបភាគពាយ័ព្យ និងបណ្ដាខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។
ក្រសួងបានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែសីហា បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។ ខណៈបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ននូវបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្ដាល៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍