Connect with us

Liverpool ទិញបានខ្សែការពារ Kostas Tsimikas ពីក្លិប Olympiacos

Premier League៖ Liverpool បានទិញយកខ្សែការពារ Kostas Tsimikas របស់ក្លិបក្រិច Olympiacos ជាមួយតម្លៃ ១១,៧ លានផោន និងកិច្ចសន្យារយៈពេល៥ឆ្នាំ។

ក្លិបហង្សក្រហមបានងាកមករកកីឡាករវ័យ២៤ឆ្នាំនេះ បន្ទាប់ពីបរាជ័យក្នុងការផ្ទេរខ្សែការពារ Jamal Lewis របស់ក្លិប Norwich។ ការមកដល់របស់រូបគេ ក៏ជាការប្រជែងកៅអីជម្រើសដំបូងជាមួយ Andy Robertson ដែរ។

កីឡាករក្រិចរូបនេះ បានបង្ហាញទម្រង់លេងល្អមួយពេលដែល Olympiacos ប្រកួតជាមួយ Wolverhampton នៅវគ្គ១៦ក្រុម Europa League ទោះមិនបានជួយក្រុមឈ្នះក៏ដោយ។ សមត្ថភាពរបស់គេធ្វើឱ្យក្រុមការងារ Liverpool តាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ និងសម្រេចផ្ទេរយកតែម្តង។

សូមបញ្ជាក់ថា Kostas Tsimikas គឺជាកីឡាករដំបូងដែល Liverpool នៅរដូវក្តៅនេះ ដោយគេនឹងពាក់អាវលេខ២១ ក្នុងការលេងលើទីលាន Anfield ។ Liverpool ក៏កំពុងសម្លឹងមើលសមាជិកបន្ថែម ហើយកីឡាករ Lloyd Kelly របស់ Bournemouth គឺជាគោលដៅផ្ទេរម្នាក់ទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម