Connect with us

Man UTD បង្វែរចំណាប់អារម្មណ៍ទៅកាន់ខ្សែបម្រើ Douglas Costa របស់ Juventus ក្រោយបរាជ័យការផ្ទេរ Jordan Sancho

Premier League៖ ប្រភពពីសារពត៌មាន Dailymail ឱ្យដឹងថា Man UTD បានបង្វែរចំណាប់អារម្មណ៍ទៅលើខ្សែបម្រើ Douglas Costa របស់ Juventus។

ការផ្លាស់ប្តូរគោលដៅរបស់ក្លិបបិសាចក្រហមនេះ បន្ទាប់ពីពួកគេមិនអាចផ្ទេរ ខ្សែបម្រើ Jadon Sancho ពីក្លិបអាល្លឺម៉ង់ Borussia Dortmund។

ដោយសារតែបែបនេះហើយ លោក Ole Gunnar Solskjaer ត្រូវតែងាកមករកកីឡាករថ្មី ហើយ Douglas Costa ក៏បានស្ថិតក្រោមការតាមមើលរបស់លោក ដ្បិតគេគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនរូបដែលអ្នកចាត់ការ Juventus ថ្មី លោក Andrea Pirlo ចង់លក់ចេញនៅរដូវក្តៅនេះ។

Douglas Costa បានចូលរួមជាមួយ Juventus ក្រោយផ្ទេរមកពី Bayern Munich កាលឆ្នាំ ២០១៨ ដោយលេងលើទីលាន Allianz Stadium នេះ គេបង្ហាញខ្លួនបាន ១០១លើក ស៊ុតបាន ១០គ្រាប់ និងឈ្នះពានរង្វាន់ Serie A ៣ដង Coppa Italia ១ដង និង Supercoppa Italiana ១ដង ជាមួយក្លិបផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម