Connect with us

រកឃើញស្ថានីយប្រេងឥន្ធនៈ១កន្លែង លក់សាំងនិងម៉ាស៊ូតមានសារធាតុទឹក និងដកហូតទំនិញខូចគុណភាពជាច្រើន

ភ្នំពេញ៖ ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតក្នុងភូមិផ្ទាំង សង្កាត់ស្នោរ ខណ្ឌកំពូល រាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានលក់សាំង និងមាស៊ូត ដែលមានសារធាតុទឹក ព្រមទាំងលក់ទំនិញចម្រុះនៅក្នុងម៉ាត ដែលហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១៦៦គីឡូក្រាម។

យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា បច្ចុប្បន្នមន្ត្រីជំនាញ បានឱ្យម្ចាស់ស្ថានីយផ្អាកការលក់ប្រេងទាំងពីរប្រភេទ ជាបណ្ដោះអាសន្ន។ តាមការពិនិត្យរបស់មន្ត្រីជំនាញ ប្រេងសាំងស៊ុបព័រ និងប្រេងម៉ាស៊ូត មានសារធាតុទឹក ដោយសារការជ្រាបគម្របវ៉ានទុយោបូមប្រេង ក្នុងពោងស្តុកប្រេងក្រោមដី។ ម្ចាស់ស្ថានីយ ត្រូវបានតម្រូវឱ្យជួសជុល និងកែតម្រូវឱ្យបានត្រឹមត្រូវឡើងវិញផងដែរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម