Connect with us

ក្រុម Aston Villa ត្រៀមដេញថ្លៃខ្សែប្រយុទ្ធ Ollie Watkins (អូលី វេតឃីន) របស់ Brentford

Premier League៖ ក្លិប Aston Villa ដែលជិតធ្លាក់ចេញពី Premier League កាលពីរដូវកាលមុននោះពេលនេះ កំពុងតែត្រៀមកញ្ចប់ទឹកប្រា២៥លានផោនសម្រាប់ខ្សែប្រយុទ្ធ Ollie Watkins របស់ក្រុម Brentford ដែលទើបឡើងមកកាន់ Premier League។

ក្រុម Aston Villa កំពុងត្រៀមដេញថ្លៃខ្សែប្រយុទ្ធ Ollie Watkins របស់ក្រុម Brentford ខាងលើ ទោះបីជាពួកគេទំនងជាប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់ក្រុមផ្សេងៗក៏ដោយ។

ខ្សែប្រយុទ្ធថ្មីរូបនេះគឺស្ថិតនៅក្នុងបញ្ជីទិញរបស់ Aston Villa ហើយអ្នកចាត់ការ Dean Smith ធ្លាប់បានចុះហត្ថលេខាលើ Watkins នៅពេលដែលគាត់នៅជាគ្រូបង្វឹក Brentford ចន្លោះឆ្នាំ ២០១៥ ដល់ ២០១៨។

ក្នុងនោះក្រុម Sheffield United និង Crystal Palace ក៏ចាប់អារម្មណ៍លើ Watkins ដែរ ប៉ុន្តែ Brentford ចង់បានកិច្ចព្រមព្រៀងដែលមានតំលៃ ២៥ លានផោនដែលទំនងជាមិនចង់ឱ្យគេចាកចេញឡើយ។ តែយ៉ាងណាក្ដី សារព័ត៌មាន Sky Sports ត្រូវបានគេប្រាប់ថា Watkins អាចនឹងចូលរួមជាមួយអតីតគ្រូបង្វឹករបស់គេ គឺលោក Dean Smith នៅកីឡដា្ឋន Villa Park ។

សូមបញ្ចាក់ផងដែរថា Aston Villa បានបញ្ចប់ចំណាត់ថ្នាក់លេខ១៧ កាលពីរដូវកាលមុននៅលីគកំពូលអង់គ្លេសពីលើក្រុម AFC Bournemouth , Watford និង Norwich City៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម