Tottenham Hotspur សម្រេចទិញបានខ្សែបម្រើ Pierre- Emile Hojbjerg
Premier League៖ ក្លិប Tottenham Hotspur ឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែបម្រើ Pierre- Emile Hojbjerg សញ្ជាតិដាណឺម៉ាក ក្នុងតម្លៃប្រហែល ១៥ លានផោនលើកិច្ចសន្យា ៥ ឆ្នាំ ដែលផ្ទេរពី Southampton ហើយនេះជាការចុះកិច្ចសន្យាលើកដំបូងរបស់ក្លិបមាន់ខ្នាយមាសផងដែរ នៅទីផ្សារដោះដូរកីឡាករនេះរដូវក្ដៅនេះ។
នៅក្នុងកិច្ចព្រមព្រៀងផ្ទេរនេះផងដែរខ្សែកាពារ Kyle Walker-Peters វ័យ ២៣ ឆ្នាំ បានក៏បានក្លាយជាចំណែកមួយផងដែរពោលគឺគេចាកចេញពី Spurs ទៅចូលរួមជាមួយ Southampton វិញដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំនៅកីឡដ្ឋាន St Mary។
សូមបញ្ចាក់ផងដែរថា Hojbjerg បង្ហាញខ្លួន ១៣៤ ប្រកួតឱ្យ Southampton ហើយរូបគេធ្លាប់ជាសមាជិក Bayern Munich ក្នុងឆ្នាំ ២០១៦ ។ ប្រធានក្រុម Southampton រូបនេះ នឹងធ្វើការជាមួយលោក Jose Mourinho នារដូវកាលក្រោយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍