Connect with us

បុរសម្នាក់ ចង់ជួយក្មេងដែលលង់ទឹក ត្រូវលិចបាត់ទាំងពីរនាក់ នៅក្រុងកំពង់ចាម

កំពង់ចាម៖ មនុស្ស ៥នាក់ បានលង់ទឹក ក្នុងនោះ ៣នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈមនុស្ស ០២នាក់ ទៀត បានបាត់ខ្លួននៅឡើយ។ ករណីនេះ កើតឡើងនៅមុខវត្តជ្រោយថ្ម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ហេតុការណ៍ ដ៏អាក្រក់នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ទៅដល់មនុស្សទូទៅនៅវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ឱ្យដឹងថា ក្នុងចំណោមមនុស្ស ០២នាក់ ដែលបានបាត់ខ្លួននោះ មានក្មេងស្រីម្នាក់ និងបុរសអាយុប្រមាណជា ៣០ឆ្នាំ ម្នាក់ ។

ប្រភពបញ្ជាក់ដែរថា នៅពេលកើតហេតុ គេឃើញមានបុរសអាយុជាង ៣០ឆ្នាំ ម្នាក់ និងក្មេងប្រុស ស្រី ៤នាក់ បាននាំគ្នាទៅងូតទឹកទន្លេ លេងក្បែរមាត់ច្រាំង ត្រង់ចំណុចកើតហេតុ។ លុះរំលងបានប្រមាណជា ២០នាទី ក្រោយមក ក៏បានលង់ទឹក ហើយស្រែកឆោឡោរកគេជួយ ។ ភ្លាមៗនោះ បុរសនោះ បានហែលទៅជួយក្មេងប្រុសម្នាក់ តែដោយដោយឃើញក្មេងស្រីម្នាក់ទៀតបានលង់ ខ្លួនក៏បានហែលទៅជួយជាបន្តទៀត ស្រាប់តែបាត់ខ្លួនទាំង ២នាក់ តែម្ដង។

ដោយឡែក ជាភព្វសំណាង ក្មេងប្រុស ៣នាក់ទៀត ត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែរ ចុះទៅជួយ និងបានសង្គ្រោះទាន់ពេលវេលា៕

ប្រភព៖ Kanharith Khieu

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម