Connect with us

ការប្រកួតជម្រុះ World Cup ត្រូវបានពន្យារពេលទៅឆ្នាំ២០២១

អាស៊ី៖ FIFA និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសកាលពីថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ថា ការប្រកួតជម្រុះ ពានរង្វាន់ FIFA World Cup 2022 និងពានរង្វាន់ AFC Asian Cup 2023 នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២១ ដោយសារតែវិបត្តិកូវីដ១៩។

ការប្រកួតដែលនៅសេសសល់ ដែលគ្រោងធ្វើឡើងនៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២០នេះ នឹងត្រូវលើកទៅឆ្នាំក្រោយ។ FIFA និង AFC នឹងធ្វើការប្រកាសពីកាលបរិច្ឆេទជាក់លាក់ សម្រាប់ការប្រកួតដែលនៅសេសសល់ នៅពេលក្រោយ។

កម្ពុជា ស្ថិតនៅពូល C នៃវគ្គជម្រុះ World Cup 2022 ។ ឆ្លងកាត់ ៥ប្រកួត កម្ពុជា បានប្រកួតចាញ់ ៤ ប្រកួត និងស្មើ ១ ប្រកួត។ ក្នុងពូលនេះ អ៊ីរ៉ាក់ ឈរលេខ១ មាន ១១ពិន្ទុ បារ៉ែន ឈរលេខ២ មាន ៩ពិន្ទុ អ៊ីរ៉ង់ មាន ០៦ពិន្ទុ ហុងកុង មាន ០៥ពិន្ទុ និង កម្ពុជា មាន ០១ពិន្ទុ។

កម្ពុជា នៅមានភារកិច្ចបន្តទៀត ដោយត្រូវធ្វើដំណើរទៅប៉ះ បារ៉ែន ហើយត្រឡប់មកទទួលក្រុមភ្ញៀវ អ៊ីរ៉ង់ រួចធ្វើដំណើរទៅជួបម្ចាស់ផ្ទះ អ៊ីរ៉ង់ វិញ។ កាលបរិច្ឆេទ នឹងត្រូវប្រកាសនៅពេលក្រោយ៕

ប្រភព៖ FIFA

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម