Connect with us

Selena Gomez និង Blackpink សហការគ្នាក្នុងបទចម្រៀងថ្មីដែលនឹងត្រៀមចេញជាផ្លូវការនៅថ្ងៃទី២៨ ខែសីហា ខាងមុខនេះហើយ

កម្សាន្ត៖ កាលពីថ្ងៃទី១២ ខែសីហា ម្សិលមិញនេះគណនីផ្លូវការរបស់តារាចម្រៀងដ៏ល្បីប្រចាំសហរដ្ឋអាមេរិក Selena Gomez និងក្រុមតារាចម្រៀងកូរ៉េ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង Blackpink បានធ្វើការចែករំលែកបណ្ណផ្សព្វផ្សាយមួយសន្លឹកដែលអ្នកទាំង ៥ នឹងសហការគ្នាក្នុងបទចម្រៀងរួមគ្នាដែលនឹងត្រៀមចេញជាសាធារណៈនៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

ទោះជាបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្តី ក៏ចំណងជើងនៅមិនទាន់បានបង្ហាញនៅឡើយ។ យោងតាមគណនី Instagram របស់អ្នកទាំង ៥ ដែលបានចែករំលែកព័ត៌មាននេះជាផ្លូវការកាលពីម្សិលមិញនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍អន្ទះសាជាខ្លាំង ដោយសារការទន្ទឹងរង់ចាំ និងការសំណូមពរជាយូរឆ្នាំមកនេះបានចេញជាលទ្ធផល។

ជឿថា ការចូលរួមសហការរវាងតារាលំដាប់កំពូលរបស់អាមេរិក និងកូរ៉េ នេះប្រាកដជាកក្រើកមិនស្ទើរឡើយ ព្រោះទាំង Selena និងក្រុម Blackpink សុទ្ធសឹងតែជាតារានាំមុខដែលមានការគាំទ្រខ្លាំងជុំវិញពិភពលោក៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម