Connect with us

អាជ្ញាធរភាគខាងត្បូងចិន រកឃើញស្លាបមាន់នាំចូល មានផ្ទុកវីរុសកូវី១៩

ចិន៖ ស្លាបមាន់ក្លាសេ ដែលត្រូវបាននាំចូលទៅកាន់ទីក្រុងសិនជិន ភាគខាងត្បូងប្រទេសចិន បានផ្ទុកវីរុសកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលក្រុងសិនជិន នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះ។

រដ្ឋបាលក្រុងសិនជិន បានឱ្យដឹងថា សា្លបមាន់ទាំងនោះ ត្រូវបាននាំចូលពីប្រទេសប្រេស៊ីល។ ការរកឃើញនេះ បានបង្កការព្រួយបារម្ភចំពោះការអាចផ្ទុះការរាតត្បាតសាជាថ្មីផងដែរ។ បច្ចុប្បន្ន អាជ្ញាធរក្រុងសិនជិន កំពុងស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយផលិតផលស្លាបមាន់ដែលផ្ទុកវីរុសកូវីដ១៩ខាងលើ។ មនុស្សមួយចំនួន ត្រូវបានធ្វើតេស្ត ដែលលទ្ធផលសុទ្ធតែអវិជ្ជមាន។

គួរបញ្ជាក់ថា ចង្កោមករណីវីរុសកូវីដ១៩លើកដំបូងបង្អស់ បានកើតឡើងនៅក្នុងផ្សារលក់គ្រឿងសមុទ្រ Huanan នៅក្រុងអ៊ូហាន កាលពីឆ្នាំមុន។ ការសិក្សាបឋម បានបង្ហាញថា វីរុសកូវីដ១៩ មានប្រភពពីផលិតផលធ្វើពីសត្វ ដែលត្រូវបានដាក់លក់នៅក្នុងទីផ្សារនោះ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម