Barcelona រកឃើញកីឡាករមួយរូបមានលទ្ធផលវិជ្ជមានជំងឺកូវីដ១៩
La Liga៖ ក្លិប Barcelona បានចេញសេចក្ដីប្រកាសថា កីឡាកររបស់ខ្លួនមួយរូបមានផ្ទុកជំងឺកូវីដ-១៩។
ក្រុមកីឡាករដែលត្រៀមលេងការប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាលថ្មី ត្រូវឆ្លងកាត់ការធ្វើតេស្ត ហើយក្នុងនោះក៏មានលទ្ធផលវិជ្ជមាន។
ក្លិបមិនបង្ហាញអត្តសញ្ញាណកីឡាកររូបនោះទេ តែមានការរាយការណ៍ថា គេជាកីឡាករឈុតយុវជនប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្លិបក៏បានអះអាងដែរថា គេមិនបានប៉ះពាល់កីឡាករឈុតធំ ដែលនឹងត្រូវធ្វើដំណើរទៅទីក្រុង Lisbon ដើម្បីជួបក្រុម Bayern Munich នៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League នៅយប់ថ្ងៃសុក្រនោះទេ។
ដោយឡែក ក៏មានការរាយការណ៍ថា ក្លិបរួមលីគជាមួយ Barcelona គឺក្លិប Athletic Bilbao មានកីឡាករដល់ទៅ៦រូប បានរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីពួកគេ បានត្រឡប់មកចូលរួមហ្វឹកហាត់មុនបើករដូវកាលវិញ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍