អ្នកចាត់ការ Juventus ថ្មីចង់យក Alvaro Morata មកជំនួសកន្លែង Gonzalo Higuain
Serie A៖ អ្នកចាត់ការ Juventus ថ្មីលោក Andrea Pirlo ចង់នាំយកខ្សែប្រយុទ្ធ Alvaro Morata មកកាន់ Juventus វិញ ដើម្បីជំនួសកន្លែងខ្សែប្រយុទ្ធ Gonzalo Higuain ដែលអាចចាកចេញ។
តាមរយៈការតែងតាំងឱ្យធ្វើជាអ្នកចាត់ការរបស់ Juventus កាលពីសប្ដាហ៍មុន Pirlo មានគោលដៅរួចរាល់ពីអ្វីដែលលោកចង់បានដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពជាអ្នកចាត់ការឈុតធំជាលើកដំបូង។
ខណៈ Cristiano Ronaldo និង Paulo Dybala បានលេចធ្លោនៅ Juventus អំឡុងពេលក្រោមការដឹកនាំរបស់លោក Maurizio Sarri នៅកីឡដ្ឋាន Allianz Stadium, លោក Pirlo ចង់បន្ថែមខ្សែប្រយុទ្ធមានបទពិសោធ ហើយមើលឃើញ Morata ជាជម្រើសល្អ។
សូមបញ្ចាក់ផងដែរថា Pirlo និង Morata ធ្លាប់លេងជាមួយគ្នានៅ Juventus រដូវកាល២០១៤-១៥ ដោយគេស៊ុតបាន ១៥គ្រាប់ ឈ្នះ Serie A ២ដង , Coppa Italia ២ដង និង Supercoppa Italiana ១ដងផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍