Connect with us

ប៉ូលិសវៀតណាម បំបែកសំណុំរឿងគ្រូបង្ហាត់នៅជីម លក់ខ្លួនឱ្យស្រីៗជាអ្នកមាន

វៀតណាម៖ ប៉ូលិសនៅប្រទេសវៀតណាម បានបញ្ជាក់កាលពីថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ថា មានករណីស្ត្រីជនជាតិវៀតណាម វ័យ២១ឆ្នាំម្នាក់ ដែលរៀនចប់ពីក្រៅប្រទេស បានបែកគំនិត ធ្វើជាម៉ែយ៉ែម ជួយគ្រូបង្ហាត់នៅក្លិបហាត់ប្រាណដើម្បីលក់ខ្លួនឱ្យស្រីៗ ដែលត្រូវការបុរសសង្ហាសាច់ដុំ។

ស្ត្រីខាងលើ មានឈ្មោះ N.P.T អាយុ២១ឆ្នាំ ជានិស្សិតដែលបានទៅសិក្សាពីប្រទេសចិន បានជួយបុរសម្នាក់ ដែលជាគ្រូបង្ហាត់នៅតាមក្លិបហាត់ប្រាណនៅក្រុងហាណូយ ឈ្មោះ T.H.D អាយុ៣០ ដោយលក់ខ្លួនទៅឱ្យស្ត្រីៗដែលជាអ្នកមាន។ បុរសនេះ បានលក់ខ្លួនក្នុងមួយលើក ៧៨០ដុល្លារ ដោយស្ត្រីឈ្មោះ N.P.T ជាអ្នកទាក់ទងភ្ញៀវឱ្យ។

ប៉ូលិសវៀតណាម បានឃាត់ខ្លួនបុរសឈ្មោះ T.H.D និងអតិថិជនរបស់គេ នៅក្នុងសណ្ឋាគារមួយ នៅសង្កាត់ Long Bien កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ ស្ត្រីឈ្មោះ N.P.T បានសារភាពថា ទង្វើរបស់ខ្លួន គឺដើម្បីទទួលបានបទពិសោធថ្មីតែប៉ុណ្ណោះ៕

ប្រភព៖ Tuoitre News

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម