Connect with us

Tottenham Hotspur សម្រេចទិញបានខ្សែបម្រើ Pierre- Emile Hojbjerg

Premier League៖ ក្លិប Tottenham Hotspur ឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែបម្រើ Pierre- Emile Hojbjerg សញ្ជាតិដាណឺម៉ាក ក្នុងតម្លៃប្រហែល ១៥ លានផោនលើកិច្ចសន្យា ៥ ឆ្នាំ ដែលផ្ទេរពី Southampton ហើយនេះជាការចុះកិច្ចសន្យាលើកដំបូងរបស់ក្លិបមាន់ខ្នាយមាសផងដែរ នៅទីផ្សារដោះដូរកីឡាករនេះរដូវក្ដៅនេះ។

នៅក្នុងកិច្ចព្រមព្រៀងផ្ទេរនេះផងដែរខ្សែកាពារ Kyle Walker-Peters វ័យ ២៣ ឆ្នាំបានក៏បានក្លាយជាចំណែកមួយ ពោលគឺគេចាកចេញពី Spurs ទៅចូលរួមជាមួយ Southampton វិញដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំនៅកីឡដ្ឋាន St Mary Stadium។

សូមបញ្ជាក់ថា Hojbjerg បង្ហាញខ្លួន ១៣៤ ប្រកួតឱ្យ Southampton ហើយរូបគេធ្លាប់ជាសមាជិក Bayern Munich ក្នុងឆ្នាំ ២០១៦ ហើយប្រធានក្រុម Southampton រូបនេះនឹងធ្វើរការជាមួយលោក Jose Mourinho នារដូវកាលក្រោយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម