Connect with us

រកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត ជាអ្នកមកពីអាមេរិក និងព្យាបាលជាសះស្បើយ២នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហានេះថា មានពលរដ្ឋខ្មែរម្នាក់ទៀត បានកើតជំងឺកូវីដ១៩ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានព្យាបាលជាសះស្បើយចំនួនពីរនាក់។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ថ្មីនេះ ជាស្ត្រីជនជាតិខ្មែរ អាយុ ៥១ឆ្នាំ មានអាសយដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ដោយឡែកអ្នកព្យាបាលជាសះស្បើយនោះ ជាបុរសជនជាតិខ្មែរ ម្នាក់អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល និងម្នាក់ទៀតអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៧៣នាក់ ស្រី្ត៥៤នាក់ និងបុរស ២១៩នាក់។ ក្នុងនោះអ្នកព្យាបាលឱ្យជាសះស្បើយឡើងវិញ មានចំនួន២២៥នាក់ ស្ត្រី៤៦នាក់ និងបុរស១៧៩នាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម