Connect with us

អាមេរិក គ្រោងបញ្ចេញវ៉ាក់សាំងបង្ការកូវីដ១៩ រាប់រយលានដូស នៅខែមករាខាងមុខ

អាមេរិក៖ នាយកនៃវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក បានអះអាងថា វ៉ាក់សាំងបង្ការវីរុសកូវីដ១៩របស់អាមេរិករាប់រយលានដូស នឹងអាចទៅដល់សាធារណជនទូទៅ យ៉ាងឆាប់បំផុតនៅខែមករា ឆ្នាំ២០២១ ខាងមុខ។ នេះ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័តមាន AFP នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០នេះ។

លោក Francis Collins នាយកនៃវិទ្យាស្ថានជាតិសុខាភិបាលអាមេរិកបានអះអាងដូច្នេះ ខណៈប្រទេសរុស្ស៊ី ទើបតែប្រកាសចេញវ៉ាក់សាំងរបស់ខ្លួនឈ្មោះ “Sputnik V” ដែលនឹងបញ្ជូនទៅដល់សាធារណជនទូទៅ នៅក្នុងខែមករា ឆ្នាំ២០២១ ផងដែរ។ លោក Collins បានអះអាងថា លោកមានសុទិដ្ឋិនិយមចំពោះវ៉ាក់សាំងមួយរបស់អាមេរិក ដែលនឹងទទួលជោគជ័យនៅក្នុងដំណាក់កាលទី៣ នៃការធ្វើតេស្ត។

មន្ត្រីជាន់ខ្ពស់សុខាភិបាលអាមេរិក លោក Paul Mango បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ថា ទីក្រុងវ៉ាស៊ីនតោន បានវិនិយោគទឹកប្រាក់ ១០ពាន់លានដុល្លារ ក្នុងគម្រោងស្រាវជ្រាវរកវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ៦ ។ លោកបន្តថា វ៉ាក់សាំងបង្ការកូវីដ១៩ នឹងផ្ដល់ជូនប្រជាពលរដ្ឋអាមេរិកដោយឥតគិតថ្លៃ៕

ប្រភព៖ AFP

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម