Connect with us

ប្រតិបត្តិករទេសចរណ៍ថៃ ស្នើឱ្យបើកជើងហោះហើរអន្តរជាតិឡើងវិញនៅខែ១០

ថៃ៖ ប្រតិបត្តិករទេសចរណ៍ថៃ នឹងជួបពិភាក្សាជាមួយអាជ្ញាធរអាកាសចរស៊ីវិលថៃ ដើម្បីស្នើសុំការបើកជើងហោះហើរអន្តរជាតិឡើងវិញ នៅក្នុងខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០នេះ។

សំណើនេះ ដឹកនាំដោយប្រធានសមាគមភ្នាក់ងារធ្វើដំណើរថៃ លោក Vichit Prakobgosol ដោយលោកបានស្នើឱ្យភ្នាក់ងារទេសចរណ៍រដ្ឋ និងប្រតិបត្តិករទេសចរណ៍នានា ធ្វើការសហការគ្នាដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ អំឡុងវិបត្តិកូវីដ១៩។

លោក Vichit បានឱ្យដឹងថា កោះភូកេត ជាតំបន់ទេសចរណ៍ដែលអាចនឹងទទួលភ្ញៀវទេសចរអន្តរជាតិដំបូងគេបង្អស់ បើរដ្ឋាភិបាលថៃ អនុញ្ញាតឱ្យបើកជើងហោះហើរឡើងវិញ។

គួរជម្រាបថា ថៃ បានបិទជើងហោះហើរអន្តរជាតិទាំងអស់ កាលពីចុងខែមីនា ឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី១៤ ខែសីហានេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៣៥៩នាក់ ក្នុងនោះស្លាប់ ៥៨នាក់៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម