Connect with us

ក្របខណ្ឌ Premier League លុបចោលការសម្រាករដូវរងា

Premier League៖ ក្របខណ្ឌ Premier League បានលុបចោលការឈប់សម្រាករដូវរងា សម្រាប់រដូវកាល 2020-21 ដោយសារតែការកកស្ទះការប្រកួតដែលបណ្តាលមកពីជំងឺកូវីដ១៩។

រដូវកាលថ្មី ដែលនឹងមកដល់នាពេលឆាប់ៗ មានរយៈពេលខ្លីជាង ៥សប្តាហ៍ជាង ធម្មតា ព្រោះរដូវកាល 2019-20 បានបញ្ចប់យឺត។
រដូវកាលមុនៗ ក្រុមនីមួយៗ មានមួយចុងសប្តាហ៍និងមួយសប្តាហ៍ពេញសម្រាកនៅខែកុម្ភៈ។

សមាគមបាល់ទាត់អង់គ្លេសបាននិយាយថា ការសម្រាកផ្តល់ផលប្រយោជន៍ច្រើនដល់ក្លិប និង ជម្រើសជាតិមុនពេលយុទ្ធនាការ Euro 2020។ ប៉ុន្តែ ការប្រកួត ត្រូវបានពន្យាពេលរហូតដល់ឆ្នាំ ២០២១ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ដូចនេះហើយ ការសម្រាកក៏ត្រូវលុបចោល ដោយសារតម្រូវការការប្រកួតប្រជែងក្នុងស្រុក ការប្រកួតពានអឺរ៉ុប និងពានអន្តរជាតិផ្សេងៗទៀត។

ក្របខណ្ឌ Premier League នឹងបញ្ចេញកម្មវិធីប្រកួតនៅសប្តាហ៍ក្រោយទោះជាក្លិប Manchester ទាំងពីរ នឹងត្រូវបានផ្តល់ការពន្យារពេលក្នុងរដូវកាលនេះ បន្ទាប់ពីបានឈានដល់វគ្កពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម