Connect with us

ខ្សែបម្រើ Jadon Sancho ថា ខ្លួនពេញចិត្តលេងជាមួយ Borussia Dortmund

Bundesliga៖ ខ្សែបម្រើ Jadon Sancho បានចេញមុខមកបំបែកភាពស្ងប់ស្ងាត់ ដោយនិយាយអំពីរឿងរ៉ាវ នៃពាក្យចចាមអារ៉ាម នៃការផ្ទេរទៅកាន់ Man UTD ដោយថា គេពេញចិត្តនៅជាមួយ Borussia Dortmund ជាបន្តទៀត។

អតីតយុវជន Man City រូបនេះ តែងតែត្រូវសារពត៌មាននានា ផ្សព្វផ្សាយពីការផ្ទេរ ទៅកាន់ក្លិបបិសាចក្រហមជានិច្ច។
ទោះយ៉ាងណា ទាក់ទិននឹងបញ្ហានេះ Jadon Sancho បានបញ្ជាក់ថា៖ “គេពេញចិត្តនឹងលេងជាមួយក្លិបអាល្លឺម៉ង់។ នៅទីនេះមានកីឡាករល្អៗ ក្មេងៗជាច្រើន ហើយគេរីករាយនឹងលេងជាមួយពួកគេ ដើម្បីចែករំលែកចំណេះដឹងជាមួយពួកគេ”។

សូមបញ្ជាក់ថា Jadon Sancho បានផ្ទេរពី Man City ទៅ Borussia Dortmund កាលពីខែសីហា ឆ្នាំ២០១៧ តម្លៃ១០លានផោន ដោយមកទល់ពេលនេះគេបានក្លាយជាកីឡាករសំខាន់មួយរូបរបស់ក្លិបពណ៌លឿងនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម