លោក Arsene Wenger បដិសេធសំណើចូលដឹកនាំក្លិប Barcelona
La Liga៖ មានការរាយការណ៍ថា លោក Arsene Wenger បានបដិសេធសំណើដើម្បីចូលដឹកនាំក្រុម Barcelona បន្តពីលោក Quique Setien ។
លោក Wenger បានចាកចេញពីក្លិប Arsenal កាលពីឆ្នាំ២០១៨ បន្ទាប់ពីដឹកនាំអស់រយៈពេល២២ឆ្នាំ ហើយលោកមិនបានទទួលយកការងារជាគ្រូបង្វឹកចាប់តាំងពីពេលនោះមក។
ប៉ុន្តែវិបត្តិក្នុងក្រុមការងារបង្វឹកនៅក្លិប Barcelona បានធ្វើឱ្យមានការទាក់ទងទៅគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ជុំវិញលទ្ធភាពត្រឡប់មកដឹកនាំនៅពហុកីឡាដ្ឋាន Camp Nou ។
ក្លិប Barcelona គឺជាក្លិបមួយក្នុងចំណោមក្លិបជាច្រើនដែលទាក់ទងទៅ ប៉ុន្តែគ្រូបង្វឹកវ័យ៧០ឆ្នាំរូបនេះបានបដិសេធសំណើទាំងនោះ។
គេជឿថា ថ្នាក់ដឹកនាំក្លិប Barcelona ចង់បានគ្រូបង្វឹកថ្មីមកជំនួសលោក Setien បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បាត់បង់ឱកាសប្រជែងយកពានជើងឯកជាមួយក្លិប Real Madrid ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍