ធនាគារឯកទេសវីង ឧបត្ថម្ភកុមារខ្វះខាត ខណៈពេលការសិក្សាររបស់ពួកគេត្រូវបានរំខានដោយជំងឺកូវីដ១៩
កំពង់ស្ពឺ៖ ធនាគារឯកទេសវីង នៅតែបន្តកិច្ចការសប្បុរសធម៌ តាមសហគមន៍ដើម្បីអបអរខួប១២ឆ្នាំនៃការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជា។
ជាការបន្តនូវស្មារតីនៃកិច្ចការសប្បុរសធម៌តាមសហគមន៍ ដើម្បីអបអរខួបលើកទី១២ឆ្នាំរបស់ខ្លួន ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត រួមទាំងបុគ្គលិក បានធ្វើការបរិច្ចាគសម្ភារផ្សេងៗ ដើម្បីជួយដល់កុមារដែលកំពុងរស់នៅមជ្ឍមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ។
កុមារប្រមាណ ៦០ នាក់ ដែលកំពុងរស់ក្នុងមជ្ឈមណ្ឌលនៅស្រុកច្បារមន នឹងទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់ធនាគារឯកទេសវីងដល់មជ្ឈមណ្ឌលថែទាំកុមារដែលបានផ្តល់ការអប់រំ អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។
បុគ្គលិកធនាគារឯកទេសវីង បានធ្វើដំណើរទៅខេត្តកំពង់ស្ពឺ ដើម្បីជួបជាមួយសិស្សានុសិស្ស និងបានផ្តល់នូវអំណោយផ្ទាល់ខ្លួនមួយចំនួនដល់កុមារនៅទីនោះ។ កុមារទាំងនោះ ទទួលបានកុំព្យូទ័រយួរដៃចំនួន១៧គ្រឿង សម្ភារកីឡា សម្ភារសិក្សារ និងមានពិធីដាំកូនឈើរួមគ្នាផងដែរ។
លោក ហ៊ូ ស៊ាន់សាយ សាន់នី នាយកនៃមជ្ឈមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារឯកទេសវីងនិងបុគ្គលិកវីង ដែលបានចូលរួមផ្តល់វិភាគទានដ៏ថ្លៃថ្លា និងបានធ្វើដំណើរយ៉ាងឆ្ងាយមកជួបជាមួយកុមារនៅទីនេះ។ ជំនួយឧបត្ថម្ភពីវីងបានជួយដល់យើង ចំពេលដែលកុមារនៅទីនេះមិនអាចទៅរៀននៅឯសាលាដោយសារការភ័យខ្លាចនៃជំងឺកូវីដ១៩។ តាមរយៈជំនួយទាំងនេះ កុមារនឹងអាចបន្តការសិក្សាបានពីអន្តេវាសិកដ្ឋានរបស់ពួកគេ”។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ “កុមារគឺជាទំពាំងស្នងឬស្សីនៃកម្ពុជា ដូច្នេះយើងត្រូវតែគាំទ្រពួកគេឱ្យទទួលបានការអប់រំសមរម្យក្នុងវ័យដែលទាមទាការអភិវឌ្ឍខ្លាំង ដើម្បីឱ្យពួកគេក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេស។ ក្នុងនាមយើងជាបុគ្គលិកវីង យើងបានទទួលផលប្រយោជន៍ពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអប់រំល្អ ហើយវាដល់ពេលដែលយើងត្រូវចែករំលែកបទពិសោធន៍ទាំងនេះទៅអ្នកជំនាន់ក្រោយហើយ”។
លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ “ក្រៅពីផ្តល់ជូននូវសម្ភារសិក្សា ខ្ញុំមានសេចក្តីរីករាយដែលក្រុមការងារ វីង បានចំណាយពេលដើម្បីផ្លាស់ប្តូររឿងរ៉ាវនិងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយក្មេងៗនៅ FGACCCC។ ខ្ញុំសង្ឃឹមថាកាយវិការរបស់ពួកយើង នឹងជំរុញឱ្យពួកគេខិតខំធ្វើការសិក្សារៀនសូត្របន្ថែមទៀតដើម្បីជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍របស់ពួកគេ”។
ហុក នីតា សិស្សម្នាក់នៅមណ្ឌល FGACCCC បានលើកឡើងថា នាងបានបន្តការរៀនសូត្រពីចម្ងាយតាមរយៈកម្មវិធី Zoomព្រោះមិនអាចទៅសាលារៀនបានដោយសារតែជំងឺកូវីដ១៩។ នីតាបានមានចំណាប់អារម្មណ៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីងដែលបានផ្តល់សម្ភារសិក្សាដល់ពួកយើង។ វានឹងធ្វើឱ្យយើងកាន់តែងាយស្រួលក្នុងការរៀនសូត្រជាងមុន”។
ចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជានាឆ្នាំ២០០៩ ធនាគារឯកទេសវីងបានប្រកាន់ខ្ជាប់នូវស្មារតីនៃពលរដ្ឋសារជីវកម្មល្អ ហើយព្យាយាមធានាឱ្យបានថាប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុ តាមបែបឌីជីថលដ៏សម្បូរបែបប្រកបដោយភាពងាយស្រួល ។
ដើម្បីអបអរសាទរខួប ១២ ឆ្នាំរបស់ខ្លួន ធនាគារឯកទេសវីង កំពុងបន្តសកម្មភាពសប្បុរសធម៌ជាច្រើនផ្សេងទៀត ដើម្បីគាំទ្រដល់សហគមន៍ដែលខ្វះខាត ដោយមានការគាំទ្រពីនិយោជិក ដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតជាច្រើនផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍