Connect with us

អបអរសាទរ! ថ្ងៃនេះ កម្ពុជា មានអ្នកជំងឺកូវីដ១៩ជាសះស្បើយរហូតដល់០៩នាក់ទៀត និងគ្មានករណីថ្មីទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩ ចំនួន ០៩នាក់ទៀត បានជាសះស្បើយ និងមិនមានករណីថ្មីនោះទេ។

អ្នកជាសះស្បើយទាំង០៩នាក់ រួមមាន៖

១-ស្ត្រីជនជាតិកាណាដាអាយុ ៤១ឆ្នាំ បានធ្វើដំណើរមកពីប្រទេសអ៊ូបេគីស្ថាន ឆ្លងកាត់ឌូបៃ និងបន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជា ថ្ងៃទី០៧ ខែសីហា។

២-ស្ត្រីជនជាតិអាមេរិកកាំង អាយុ ២៥ឆ្នាំ ជាអ្នកដំណើរពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជា ថ្ងៃទី១០ សីហា។

៣-ស្ត្រីជនជាតិខ្មែរអាយុ ២៧ឆ្នាំ ស្នាក់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាក្រុមមួកខៀវ ដែលបានវិលត្រឡប់ពីប្រទេសម៉ាលី នៅថ្ងៃទី១០កក្កដា។

៤-កុមារី ១៣ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅចិន (តៃវ៉ាន់) មកដល់កម្ពុជា ថ្ងៃទី០៩ សីហា។

៥-បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា ថ្ងៃទី១៩ កក្កដា។

៦-បុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ នៅភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាអ្នកដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៩ កក្កដា។

៧- បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ នៅភូមិព្រែក ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
៨-បុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ នៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
៩-បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិកាញចុង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អ្នកជំងឺជាសះស្បើយទី៧ ៨ និង ៩ ជាអ្នកដំណើរមកពីប្រទេសប៉ាគីស្ថាន បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា ថ្ងៃទី៣១ ខែកក្កដា។

គិតមកទល់ម៉ោង០៧ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកជំងឺកូវីដ១៩សរុប ២៧៣នាក់ដដែល ក្នុងនោះ ជាសះស្បើយកើនដល់ ២៣៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជន ៣៥នាក់៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម