Connect with us

ភ្លើងឆេះព្រៃ កំពុងរីករាលដាលលើផ្ទៃដីជាង៧ម៉ឺនហិកតា នៅរដ្ឋកាលីហ្វ័រញ៉ា

អាមេរិក៖ ភ្លើងឆេះព្រៃ កំពុងរីករាលដាលយ៉ាងខ្លាំង នៅឯភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២០។ ភ្លើងឆេះ បានគ្របដណ្ដប់លើផ្ទៃដីជាង ៧ម៉ឺនហិកតា ស្របពេលគេអាចគ្រប់គ្រងស្ថានភាពបាន ១២% ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក USA Today ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា។

អាជ្ញាធរអាមេរិក បានឱ្យដឹងថា ភ្លើងអាចនឹងបន្តរីករាលដាលយ៉ាងខ្លាំង ខណៈផ្ទះប្រហែល ៤៥០០ខ្នង ប្រឈមមុខនឹងការគំរាមកំហែងដោយអគ្គិភ័យ នៅក្រុង Los Angeles ។ អគ្គិភ័យនេះ បានកើតឡើង កាលពីថ្ងៃពុធ សប្ដាហ៍មុន នៅតំបន់បឹង Hughes រួចបានវិវឌ្ឍខ្លួនជាទ្រង់ទ្រាយធំ តែម្ដង។

ការព្យាករឱ្យដឹងថា ធាតុអាកាសក្ដៅ បានអូសបន្លាយដល់ថ្ងៃចន្ទ ទី១៦ ខែសីហា ជាមួយនឹងខ្យល់បក់ ដែលបណ្ដាលឱ្យអគ្គិភ័យមានការរីករាលដាលយ៉ាងលឿន៕

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម