Connect with us

បណ្ដាខេត្តភាគពាយ័ព្យ និងជាប់ជួរភ្នំដងរែក នឹងមានភ្លៀងធ្លាក់ច្រើនក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ខែសីហានេះ បានឱ្យដឹងថា កម្ពុជា នឹងរងឥទ្ធិពលសម្ពាធទាប ដែលអូសបន្លាយពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសឡាវ និងវៀតណាម។ ខណៈនោះ ក៏មានវិសម្ពាធទាបមួយបានកើតឡើងនៅសមុទ្រចិនខាងត្បូង ដែលអាចវិវឌ្ឍទៅជាព្យុះដែលនឹងរលាយនៅភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី២០ ខែសីហា។

ស្ថានភាពនេះ ធ្វើឱ្យបណ្ដាខេត្ត របស់កម្ពុជា អាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅច្រើន ចាប់ពីថ្ងៃទី១៩-២៥ ខែសីហា ឆ្នាំ២០២០។ ដោយឡែក ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលនៅតាមបណ្ដាខេត្តភាគពាយ័ព្យ និងខេត្តជាប់ជួរភ្នំដងរែក មានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើនជាប់បន្តចាប់ពីថ្ងៃទី២២-២៤ ខែសីហា។

ជារួម បណ្ដារាជធានីខេត្តនៅវាលទំនាបកណ្ដាល ភ្លៀងអាចនឹងធ្លាក់រាយប៉ាយនៅកម្រិតពីមធ្យមទៅច្រើន។ បណ្ដាខេត្តនៅជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ រីងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅមធ្យម៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម