រឿងរ៉ាវទាក់ទងនិស្សិតពេទ្យខ្មែរម្នាក់ប្រឡង The Voice វៀតណាមធ្វើឲ្យ Coach ដណ្ដើមគ្នាយក
កូនខ្មែរម្នាក់ដែលបានដាក់ពាក្យប្រឡងក្នុងកម្មវិធី The Voice Vietnam កំពុងធ្វើឲ្យគ្រប់គ្នាស្ញប់ស្ញែងនឹងសមត្ថភាពច្រៀងពេលបង្ហាញខ្លួនកាលពីពេលថ្មីៗនេះហើយ។
បេក្ខជនជនជាតិខ្មែរម្នាក់ដែលបានចូលប្រឡងក្នុងកម្មវិធី The Voice Vietnam មានឈ្មោះថា ស៊ីម ចាន់ពន្លឺ បានធ្វើឲ្យអ្នកទស្សនាជាច្រើនមានការភ្ញាក់ផ្អើលបំផុត ពេលឃើញលោកឡើងបង្ហាញសមត្ថភាពច្រៀងលើឆាកកម្មវិធីលំដាប់ថ្នាក់ពិភពលោកលើទឹកដីវៀតណាម។
បង្ហាញសមត្ថភាពនាពេលនេះ គឺនៅវគ្គ Blind Audition សប្ដាហ៍ទី៣ នៃកម្មវិធី The Voice រដូវកាលទី ៨ ដែលបានផ្សាយកាលពីថ្ងៃទី ០៣ ខែមិថុនាឆ្នាំ ២០១៨។ អ្វីដែលគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលនោះ គឺពេលដឹងថា ពន្លឺជានិស្សិតពេទ្យជនជាតិខ្មែរ ដែលបានទៅរស់នៅ សិក្សានិងធ្វើការក្នុងប្រទេសវៀតណាមអស់រយៈពេលជាង ៥ឆ្នាំមកហើយ។ ដោយសារទឹកចិត្តស្រឡាញ់វិស័យសិល្បៈទើប កូនខ្មែររូបនេះដាក់ពាក្យប្រឡង ព្រោះចង់បណ្ដែតខ្លួនលើវិថីដ៏ត្រចះត្រចង់នេះ។
ភាពក្លាហាន ទឹកដមសំឡេងពីរោះរបស់ពន្លឺ បានអង្រួនបេះដូង Coach ដល់ទៅ ២នាក់ចុចប៊ូតុងទទួលយក ទៅវគ្គបន្ត និងដណ្ដើមគ្នាយកលោកធ្វើជាកូក្រុម។ ទីបញ្ចប់អ្នកដែលមានសំណាងបាន និស្សិតពេទ្យខ្មែរ ជ្រើសធ្វើជាគ្រូបង្វឹកគឺ Thu Phương៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍