8TEEN Communication ក្រុមហ៊ុនគ្រប់គ្រង Influencer ដំបូងគេបង្អស់នៅកម្ពុជា ត្រៀមបញ្ចេញសក្តានុពលបែបឌីជីថលជាមួយសេវាកម្មថ្មីៗជាច្រើន
កម្សាន្ត៖ កន្លងមក ធ្លាប់តែមានផលិតកម្មដែលគ្រប់គ្រងតារាក្នុងវិថីសិល្បៈដូចជាតារាក្នុងផលិតកម្មចម្រៀង និងខ្សែភាពយន្តជាដើម។ ប៉ុន្តែ សម្រាប់សម័យឌីជីថលនេះដែរ តារាដែលមានឈ្មោះល្បីលើបណ្តាញសង្គមដែលគ្រប់គ្នាតែងហៅថា Influencer ពេលនេះក៏មានក្រុមហ៊ុនជាក់លាក់មួយដែរដើម្បីប្រមូលផ្តុំ Influencers ចូលរួមសហការការងារក្រោមដំបូលក្រុមហ៊ុនតែមួយជាមួយ ៨ធីនខមម្ញូនីខេសិន (8TEEN Communication) ។
តាមការឱ្យដឹងពី កញ្ញា យក់ ឆេងលាង ហៅ Pzee ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ៨៨ ខមម្ញូនីខេសិន (88Communication) ដែលបច្ចុប្បន្នបានផ្លាស់ប្តូររូបរាងថ្មីទៅជា ៨ធីនខមម្ញូនីខេសិន (8TEEN Communication) បានបញ្ជាក់ថា ក្រុមហ៊ុន Influencer Marketing ដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជាមួយនេះ កំពុងពង្រីកខ្លួនបន្ថែមទៀតជាមួយនឹងសក្តានុពលរបស់ខ្លួន ដោយមានសេវាកម្មថ្មីៗ បន្ថែមទៀតដោយសារ Influencer Marketing កំពុងតែមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន បើធៀបទៅ កាលពី ៣ ឆ្នាំមុន។
ស្ថាបនិក យក់ ឆេងលាង បានបញ្ជាក់បន្ថែមថា៖ “មូលហេតុដែលយើងធ្វើការផ្លាស់រូបរាងរបស់ក្រុមហ៊ុននេះឡើងដើម្បីអបអរសាទរខួបលើកទី២នៃការដំណើរការក្រុមហ៊ុនរបស់ខ្លួនដោយបានបន្ថែមនូវសេវាកម្មមួយចំនួនបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន និងផ្តល់ជូនអ្វីដែលពិសេសពីសិល្បកររបស់យើងទៅកាន់អ្នកគាំទ្រ។ សេវាកម្មផ្សេងៗទាំងនោះរបស់ក្រុមហ៊ុនរួមមាន ការបង្កើតយុទ្ធសាស្រ្តបែបឌីជីថលថ្មី (Influencer Marketing & Digital Marketing) ផលិតកម្មវីដេអូ បែបផ្សព្វផ្សាយ (Media Production) រចនាក្រាហ្វិក (Animation & Graphic Design) និង ការបង្កើតមាតិកាច្នៃប្រឌិត (Content Creation) ឱ្យកាន់តែឈានទៅមុខមួយកម្រិតទៀតជាមួយនឹងការសម្រេចនូវគម្រោងជាច្រើនរវាងដៃគូទាំងក្នុង និងក្រៅប្រទេស”។
យ៉ាងណាមិញ មកទល់ពេលនេះ ក្រុមហ៊ុន 8TEEN Communication មានសមាជិកជាច្រើនរូបដូចជា តារាបណ្តាញសង្គមស្រីល្បីខាងក្រមិចក្រមើម តាមរយៈការបង្កើតវីដេអូផាត់មុខ កញ្ញា ជា ស្រីនា បានប្រាប់ថាកញ្ញាពិតជារវល់ខ្លាំងជាមួយការសិក្សា អាជីវកម្មផ្ទាល់ខ្លួន និងការងារជាអ្នកបង្កើតវីដេអូផាត់មុខដ៏ពិសេសជាមួយ 8TEEN Communication តែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏កញ្ញាមិនភ្លេចក្នុងការបង្កើតមាតិកាថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនឡើយ។
អ្នកនាង ស៊ូរ៉ា តារាបណ្តាញសង្គមដែលអ្នកគាំទ្រនាងភាគច្រើន តាមដាននាងតាមរយៈការថែរក្សាស្បែកផ្សេងៗបានសន្យាថានឹងវិលត្រឡប់មកក្នុងពេលឆាប់ៗខាងមុខនេះ ព្រមទាំងពាំនាំអ្វីដែលថ្មីជូនអ្នកទស្សនារបស់នាងផងដែរ។
លោក ឆេងហាក់ តារារៀមច្បងក្នុង 8TEEN Communication បានរៀបរាប់ថា តាំងពី 8TEEN Communication បង្កើតដំបូងរហូតមកទល់ពេលនេះលោកបានឃើញភាពវិវឌ្ឍក្នុងវិស័យមួយនេះគឺមានសន្ទុះខ្លាំងមែនទែន។
តារាបណ្តាញសង្គមចំណូលថ្មីរបស់ 8TEEN Communication លោក ហេង សក្ត័ា ហៅ P.Sakk បានប្រាប់ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រ និងមិនធ្វើឱ្យរៀមច្បងក្រោមដំបូលតែមួយខកបំណងឡើយ។
នេះជាឱកាសសម្រាប់ការពង្រីកទីផ្សារបែបឌីជីថលរបស់កម្ពុជាដែល 8TEEN Communication ស្វាគមន៏រាល់ដៃគូ សហការផ្សេងៗដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខដើម្បីឈានទៅកាន់ទីផ្សារអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះ 8TEEN Communication ក៏នឹងប្រកាសស្វាគមន៏សិល្បករដែលមានសមត្ថភាពឱ្យចូលរួមផងដែរ៕
(ទស្សនាវីដេអូ)
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍